កីឡាករ​-​កីឡា​ការិនី​កាយសម្ព័ន្ធ​កម្ពុជា​ដណ្ដើម​បាន​លេខ​២ ក្នុង​ព្រឹត្តិការណ៍ Korea Open

2021/07/14 05:58:25 pm        148

​កាយសម្ព័ន្ធ៖ កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ២​រូប​បាន​ចូលរួម​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​អន្តរជាតិ Korea Open Aerobic Competition លើក​ទី​៦ ឆ្នាំ​២០២១ នៅ​សាធារណរដ្ឋ​កូរ៉េ និង​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ដោយ​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់ពី​ឆ្លង​កាត់​ការប្រកួត​តាម​អន​ឡាញ​រយៈពេល ២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១២-១៣ ខែ​កក្កដា ឆ្នាំ​២០២១។​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការប្រកួត​អន្តរជាតិ​នេះ​មាន​កីឡាករ​-​កីឡា​ការិនី​ចូលរួម​សរុប ៥៣៨​នាក់​មកពី ៣០​ប្រទេសស្មើនឹង ៣១០​ក្រុម។ ចំពោះ​កីឡាករ​-​កីឡា​ការិនី​កម្ពុជាដែល​ត្រូវ​បាន​សហព័ន្ធ​ថត​វីដេអូ​ចូលរួម​ការប្រកួត​នេះគឺ​កីឡាករ ហាស់ សុខ​ហ៊ និង​កីឡា​ការិនី ម៉ូ ស្រី​ពៅ ដែល​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​គូរ​អាយុ​ក្រោម ១៨​ឆ្នាំ និង​មាន​បេក្ខភាព​ប្រកួតប្រជែង ៣​ប្រទេស​ទៀត​គឺ​ម្ចាស់ផ្ទះ​កូរ៉េ ជប៉ុន និង​ម៉ុង​ហ្គោ​លី។ ជា​លទ្ធផល​ក្រុម​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​២ ខណៈ​លេខ​១ បាន​ទៅ​កូរ៉េ និង​លេខ​៣ បាន​ទៅ​ជប៉ុន​។​ ​លោក ណ​យ ផា​ណា បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នេះ ទោះបី​ពុំ​ទទួល​បាន​លេខ​១ តែ​ស​បញ្ជាក់​ឲ្យ​ឃើញ​ភាព​រីកចម្រើន​របស់​កីឡាករ​-​កីឡា​ការិនី​កាយសម្ព័ន្ធ​វ័យក្មេង​កម្ពុជាដែល​ជា​ថ្នាល​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

ផ្អែកលើ​សមិទ្ធផល និង​ការ​ខិតខំ​ប្រឹងប្រែង គួបផ្សំ​ជាមួយ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​សហព័ន្ធ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ លោក​រំពឹង​ថា នឹង​ជំរុញ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​កម្ពុជា​មានគុណ​ផល​កម្រិត​ខ្ពស់​ ឆ្ពោះ​ទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិសម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២ ហើយដែល​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ព្រឹត្តិការណ៍ Korea Open Aerobic Competition ប៉ុន្តែ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ឆ្នាំនេះ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​តែ ២​រូប​ប៉ុណ្ណោះ​ចូលរួម។ លើស​ពី​នេះ​សហព័ន្ធ​ក៏បាន​បញ្ជូន​អាជ្ញា​កណ្ដាល​អន្តរជាតិ ២​រូប​ចូលរួម​កាត់សេចក្ដី​ក្នុង​ការ​ប្រកួត​ដ៏​ធំ​នេះ​ដែរ​គឺ​លោក សោ សុ​ផេង និង​លោក វាស សារិទ្ធ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm