UNRWA៖ សង្គ្រាមនៅហ្កាហ្សា បានសម្លាប់កុមារច្រើនជាងរយៈពេល ៤ឆ្នាំនៃជម្លោះទូទាំងពិភពលោក

2024/03/13 10:39:59 pm        129

ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) កាលពីថ្ងៃអង្គារ (ទី១២ ខែមីនា) បានឲ្យដឹងថា កុមារកាន់តែច្រើនឡើងៗត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់នៅក្នុងភ្លើងសង្គ្រាមដែលកំពុងឆាបឆេះនៅតំបន់ហ្កាហ្សា ពោលគឺជាចំនួនច្រើនជាងក្នុងជម្លោះរយៈពេល ៤ឆ្នាំ នៅជុំវិញពិភពលោក។

តាមរយៈបណ្ដាញសង្គម X (ពីមុនជា Twitter) ប្រធាន UNRWA លោក Philippe Lazzarini បានប្រាប់ថា៖ «ពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។ ចំនួនកុមារដែលត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ក្នុងរយៈពេលជាង ៤ខែនៅតំបន់ហ្កាហ្សា គឺខ្ពស់ជាងចំនួនកុមារដែលត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមរយៈពេល ៤ឆ្នាំ ជុំវិញពិភពលោក រួមបញ្ចូលគ្នា»។

ការបង្ហោះរបស់លោកនេះ បានយោងតាមចំនួនរបស់អង្គការសហប្រជាជាតិដែលបង្ហាញថា កុមារ ១២.១៩៣នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះទូទាំងពិភពលោក រវាងឆ្នាំ២០១៩ និងឆ្នាំ២០២២។ ចំនួននោះបានប្រៀបធៀបជាមួយនឹងរបាយការណ៍របស់ក្រសួងសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយរបាយការណ៍នោះបង្ហាញថា កុមារជាង ១២.៣០០នាក់ បានស្លាប់ នៅក្នុងទឹកដីប៉ាឡេស្ទីន ចន្លោះខែតុលាឆ្នាំមុន ដល់ចុងខែកុម្ភៈ។

លោក Lazzarini បានលើកឡើងតាមរយៈសារនោះថា៖ «សង្គ្រាមនេះ គឺជាសង្គ្រាមលើកុមារ។ វាជាសង្គ្រាមលើកុមារភាព និងអនាគតរបស់ពួកគេ»។

គួរបញ្ជាក់ថា សង្រ្គាមបង្ហូរឈាមនេះ បានចាប់ផ្តើមកកើតឡើង ដោយសារមានការវាយប្រហារមិននឹកស្មានដល់ដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.១៦០នាក់បានស្លាប់នៅប្រទេសអ៊ីស្រាអែល ដែលភាគច្រើន គឺជាជនស៊ីវិល ហើយក្រុមនោះបានចាប់ចំណាប់ថ្នូរប្រមាណជា ២៥០នាក់ ដែលរាប់សិបនាក់ត្រូវបានដោះលែង អំឡុងពេលមានបទឈប់បាញ់ ១សប្ដាហ៍ កាលពីខែវិច្ឆិកា។ បើយោងតាមក្រសួងសុខាភិបាលនៃដែនដីនេះ បានឲ្យដឹងថា ការទម្លាក់គ្រាប់បែក និងការវាយលុកសងសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣១.១៨៤នាក់ នៅតំបន់ហ្កាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm