
នគរបាលអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា អ្នកវាយប្រហារជនជាតិប៉ាឡេស្ទីនម្នាក់អាយុ១៥ឆ្នាំ ត្រូវបានសម្លាប់ បន្ទាប់ពីបានចាក់បុគ្គលិកសន្ដិសុខអ៊ីស្រាអែលពីរនាក់អោយរងរបួស នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយខាងក្រៅក្រុងហ្សេរុយសាឡឹម។
សេចក្ដីថ្លែងការណ៍របស់នគរបាល បាននិយាយថា បុរសម្នាក់បានទៅដល់ប៉ុស្តិ៍ត្រួតពិនិត្យដោយជិះទោចក្រយាន ហើយពេលនោះ សន្ដិសុខបានព្យាយាមត្រួតពិនិត្យរូបគេ ហើយជននោះ បានបង្ហាញកាំបិតមួយ និងបានវាយរប្រហាលើមន្រ្ដីសន្ដិសុខនាពេលនោះ។
ហេតុការណ៍នេះ បានកើតឡើង ស្របពេលដែលអំពើហឹង្សាកំពុងកើនឡើងនៅទូទាំងតំបន់វេស បែង និងនៅក្នុងក្រុងហ្សេរុយសាឡឹម ក្នុងអំឡុងថ្ងៃដំបូងនៃខែពិសិដ្ឋរ៉ាម៉ាដាន និងស្របពេលដែលសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស កំពុងបន្តនៅក្នុងតំបន់ហ្កហ្សា៕