ឯកឧត្តម ជាម យៀប អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់​អគារសិក្សាថ្មី និងផ្លូវបេតុងមួយខ្សែ នៅស្រុកពាមរក៍ ខេត្តព្រៃវែង

2024/03/14 04:09:53 pm        103

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោក​ជំទាវ​សិរី​ចរណ​វិសុទ្ធិ​អគ្គ​មហា​ឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ បានអញ្ជើញចុះ​ពិនិត្យ​មើល​វឌ្ឍ​នភាព​ការ​សាង​សង់​អគារ​សិក្សា​នៅ​អនុវិទ្យាល័យបន្លិចប្រាសាទ និង​ការ​សាងសង់​ផ្លូវ​បេតុង​អាមេ​មួយ​ខ្សែប្រ​វែង​ជាង​២១០០​ម៉ែត្រ​ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ រួមជាមួយសប្បុរសជននានា ដែល​បាន​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះបឋមសិលាសាងសង់ តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក ដែល​រហូត​មកដល់ពេលនេះ សម្រេចបានប្រមាណជា៦០ភាគរយហើយ។

សូមជម្រាបថា អំណោយអគារសិក្សា១ខ្នងកម្ពស់ពីរជាន់មាន៨បន្ទប់ នៅ​សាលា​អនុវិទ្យាល័យ​បន្លិច​ប្រាសាទ​ គឺជាចំណងដៃដ៏ថ្លៃថ្លា របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា និង​លោក​ជំទាវ រួមជាមួយសប្បុរសជន ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅសាលា​អនុវិទ្យាល័យ​បន្លិច​ប្រាសាទ ស្ថិតក្នុងភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង គឺ​ជា​ការ​រួ​មចំណែកនៅក្នុងការកសាង និងអភិវឌ្ឍ​ធន​ធាន​មនុស្ស​ឱ្យ​មាន​ការ​រីក​ចម្រើន​ឡើង​ថែម​ទៀត​។​ បន្ទាប់មក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោក​ជំទាវ​សិរី​ចរណវិសុទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ ក៍បានអញ្ជើញ​ចុះ​ពិនិត្យ​ពី​វឌ្ឍភាព​កសាង​សង់ផ្លូវប្រវែង ២១០០ម៉ែត្រចាប់ពីចាប់ពីវត្តព្រែកចាម រហូតដល់វត្ត​បន្លិច​ប្រាសាទ​ដែល​បាន​ធ្វើ​ពិធីបើកការដ្ឋានកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm