ទស្សនកិច្ចលើកដំបូងស្នងការសហភាពអឺរ៉ុប បានធ្វើសាក្សីចុះហត្ថលេខាកិច្ចព្រមព្រៀងលើហិរញ្ញប្បទានដល់កម្ពុជាចំនួន ៧៩លានអឺរ៉ូ

2024/03/14 06:50:25 pm        253

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបទ្វេភាគី និងរៀបចំ​ជំនួប​អាហារ​ការងារថ្ងៃត្រង់ជាមួយ លោកជំទាវ ជូតា អេភើលឡៃនិន ស្នងការសហភាព​អឺរ៉ុបស​ម្រាប់​ភាព​ជាដៃគូអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកជំទាវ នៅ​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា ដែលជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង​សហភាព​អឺរ៉ុ​ប។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ និងការចូលរួមចំណែកដែលមិនអាចកាត់ថ្លៃបានរបស់សហភាពអឺរ៉ុប ក្នុងការស្តារឡើងវិញ និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ដែលត្រូវបានកសាងឡើងដោយផ្អែកលើភាពជាដៃគូដ៏យូរអង្វែង និងការគោរពគ្នាទៅវិញទៅមកក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ សហភាពអឺរ៉ុបដែលបានរៀបចំ ដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល។

 ឯកឧត្តមបា នយកចិត្តទុកដាក់លើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់អឺរ៉ុបសម្រាប់ឆ្នាំ២០២១-២០២៧ កម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើមក្រុមអឺរ៉ុប (TEIs) ដែលជាការរួមចំណែកជាវិជ្ជមានមួយទៀត ក្នុងការពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា និងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកជំទាវស្នងការ អំពីការវាយតម្លៃពីស្ថានភាពកម្ពុជាសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលត្រូវបានរំពឹងថា អាចនៅឆ្នាំ២០២៩។

 នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកជំទាវ អេភើលឡៃនិន ទទួលស្គាល់ពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូដ៏សំខាន់ និងគួរជាទីទុកចិត្ត។ លោកជំទាវ បានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថា ការអនុវត្តកម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើម សហភាពអឺរ៉ុបនៅកម្ពុជា នឹងចូលរួមលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគសហភាពអឺរ៉ុបកាន់តែច្រើនមកកម្ពុជា។ លោកជំទាវស្នងការបានជម្រាបជូនអំពីការត្រៀមខ្លួនផ្តល់ការគាំទ្រចាំបាច់ សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។

 

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តសភាពការណ៍នយោបាយនៅកម្ពុជាក៏ដូចជាប្រធានបទសំខាន់ៗដទៃទៀត ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសលើកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប សមាហរណកម្មអាស៊ាន បញ្ហាតំបន់ និងពិភពលោក។

គួរឱ្យកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ អេភើលឡៃនិន ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៤ រវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលមានទឹកប្រាក់ប្រមាណ ៧៩ លានអឺរ៉ូ ដោយផ្តោតលើការអប់រំបច្ចេកទេស ថាមពលប្រកប ដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។ លោកជំទាវ អេភើលឡៃនិន និង ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស      អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅកម្ពុជាដែលមានទឹកប្រាក់ប្រមាណ ១,៤ ប៊ីលាន អឺរ៉ូ ដើម្បីគាំទ្រធុរកិច្ចបៃតង រោងចក្របៃតង និងការងារសមរម្យ៕ 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        98
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm