អ៊ីស្រាអែល៖ ការវាយប្រហារតាមអាកាសលើមជ្ឈមណ្ឌលស្បៀងអាហាររបស់UN តំបន់ហ្កាហ្សា បានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស

2024/03/14 07:29:47 pm        74

អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារតាមអាកាសរបស់ខ្លួនលើមជ្ឈមណ្ឌលចែកចាយស្បៀងអាហាររបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាភាគខាងត្បូង បានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ ដែលត្រូវបានគេកំណត់គោលដៅ ហើយមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារនេះ ក៏បានសម្លាប់មនុស្សបួននាក់ផ្សេងទៀត រួមទាំងបុគ្គលិកអង្គការសហប្រជាជាតិផងដែរ។

យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះបានសម្លាប់លោក ម៉ូហាម៉ាដ អាប៊ូ ហាស្នា (Mohammad Abu Hasna) ដែលខ្លួនបានចាត់ទុកថាជាសកម្មប្រយុទ្ធហាម៉ាស ជាអ្នកផ្តល់ការស៊ើបការណ៍សម្ងាត់ដល់ក្រុម សម្រាប់ទីតាំងកងទ័ពរបស់អ៊ីស្រាអែល ហើយបានចូលរួមផងដែរក្នុងការគ្រប់គ្រងជំនួយមនុស្សធម៌ និងចែកចាយជំនួយដល់ភេរវករក្រុមហាម៉ាស។ នៅពុំទាន់មានការបញ្ជាក់ភ្លាមៗនៅឡើយទេ ពីក្រុមហាម៉ាស ថាលោកគឺជាសមាជិករបស់ក្រុម ដែលបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

ទីភ្នាក់ងារធំរបស់អង្គការសហប្រជាជាតិសម្រាប់ពលរដ្ឋប៉ាឡេស្ទីន (UNRWA) បាននិយាយថា យ៉ាងហោចណាស់បុគ្គលិកទីភ្នាក់ងារ UNRWA ម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៥ នាក់ និង២២ នាក់ផ្សេងទៀតបានរងរបួស។ ប្រធានទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) បាននិយាយថា ការវាយប្រហារទៅលើមជ្ឈមណ្ឌលចែកចាយជំនួយរបស់ទីភ្នាក់ងារ UNRWA នៅក្នុងតំបន់ហ្កាហ្សា កើតឡើងនៅពេលដែលការផ្គត់ផ្គង់ស្បៀងអាហារបានអស់ ភាពអត់ឃ្លានកំពុងរាលដាល ហើយនៅតំបន់មួយចំនួនកើតមានគ្រោះទុរ្ភិក្ស។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា លោកបានប្តេជ្ញាចិត្តឱ្យ ទីភ្នាក់ងារ UNRWA ត្រូវបានជំនួសដោយទីភ្នាក់ងារផ្សេងទៀត ដោយមិនបង្កផលប៉ះពាល់ដល់ការចែកចាយជំនួយ ដោយលើកឡើងពីទំនាក់ទំនងរវាងទីភ្នាក់ងារ និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        28
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        63
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm