គណបក្សកាន់អំណាចប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងលើការនាំចេញយន្តហោះចម្បាំង

2024/03/14 08:16:46 pm        183

គណបក្សចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ លើក្របខ័ណ្ឌដែលនឹងអនុញ្ញាតឱ្យមានការនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយ សហការផលិតជាមួយចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលី។

គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងគ្រប់គ្រងធំ គាំទ្រដល់ការបន្ធូរបន្ថយដោយផ្នែក នៃបទប្បញ្ញត្តិតឹងរឹងរបស់ប្រទេស ស្តីពីការផ្ទេរយុទ្ធោបករណ៍ការពារជាតិ។ ប៉ុន្តែ ដៃគូចម្រុះដែលនៅក្មេងខ្ចីរបស់ខ្លួនគឺគណបក្ស Komeito មានការប្រុងប្រយ័ត្ន ដោយនិយាយថា ខ្លួនមិនអាចអនុញ្ញាតឱ្យមានការនាំចេញដោយគ្មានការរឹតត្បិតជាក់លាក់នោះទេ។ គណបក្សនានា បាននឹងកំពុងពិភាក្សាអំពីការកំណត់លក្ខខណ្ឌតឹងរ៉ឹងលើការនាំចេញ។

នាយករដ្ឋមន្ត្រី លោក Kishida Fumio បានបង្ហាញផែនការលើបញ្ហានេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការថវិកាសភាជាន់ខ្ពស់ កាលពីថ្ងៃពុធ។ លោក បាននិយាយថា ការអនុម័តពីគណៈរដ្ឋមន្ត្រី នឹងត្រូវតម្រូវអនុញ្ញាតឱ្យយន្តហោះចម្បាំង ត្រូវបានផ្ទេរទៅកាន់ប្រទេសទីបី ជាផ្នែកនៃដំណើរការធ្វើការសម្រេចចិត្តដ៏ហ្មត់ចត់ មួយ។

លោក Kishida និយាយថា ក្របខ័ណ្ឌនេះ នឹងអនុវត្តចំពោះតែយន្តហោះចម្បាំងជំនាន់ក្រោយប៉ុណ្ណោះ ហើយវានឹងត្រូវផ្ទេរទៅកាន់បណ្តាប្រទេស ដែលប្រទេសជប៉ុន បានចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីការនាំចេញយុទ្ធោបករណ៍ការពារជាតិប៉ុណ្ណោះ។

ប្រធានគោលនយោបាយរបស់គណបក្ស Komeito លោក តាកាជី យូស៊ុកេ (Takagi Yosuke) បាននិយាយថា នាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ លោក តាកាជី និយាយថា ការទាមទារការអនុម័តពីគណៈរដ្ឋមន្ត្រី នឹងអំពាវនាវឱ្យមានការពិភាក្សាលម្អិតដោយគណបក្សកាន់អំណាច ហើយនឹងធ្វើឱ្យដំណើរការនេះមានភាពច្បាស់លាស់។

ប្រធានគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យសេរី(LDP) និងគណបក្ស Komeito នឹងជួបគ្នានៅថ្ងៃសុក្រស្អែកនេះ ដើម្បីពិភាក្សាអំពីផែនការដែលបង្ហាញដោយ លោក Kishida ។ គណបក្សកាន់អំណាច ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយក្នុងពេលឆាប់ៗនេះ។


អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        33
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        65
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm