រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយកូរ៉េអនុវត្តគម្រោងគ្រប់គ្រងទឹកភ្លៀងតាមសាលារៀន

2024/03/14 08:49:42 pm        216

នៅថ្ងៃទី១៤ ខែមីនានេះ នៅរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីបច្ចេកវិទ្យា សមស្រប និងនវានុវត្តន៍ ក្រោមប្រធានបទ អនាគតប្រកបដោយចីរភាព ទឹក ជីវភាពរស់នៅ និង អាកាសធាតុ។ ក្នុងសិក្ខាសាលានេះថ្នាក់ដឹកនាំវិទ្យាស្ថានជីវសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជា បាន ចុះ ហត្ថលេខាព្រមព្រៀងគ្នាជាមួយ សកលវិទ្យាល័យជាតិសេអ៊ុល ប្រទេសកូរ៉េខាងត្បូង អនុវត្ត​គម្រោង​គ្រប់​គ្រងទឹកភ្លៀងតាមសាលារៀន។

បើតាមឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា ថ្លែងថា ស្របពេលដែលពិភពលោក និងកម្ពុជា កំពុងជួប​បញ្ហា​ប្រឈម​ជា​សកល នៃការបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត ការបំពុល និង​ការ​កង្វះខាត​ទឹក​ប្រើប្រាស់​ជា​ដើម​នោះ នៅពេលនេះ រាជបណ្ឌិតសភាកម្ពុជា និងសកលវិទ្យាល័យជាតិសេអ៊ុល បាន​សម្រេច​ចុះ​ហត្ថ​លេខា​អនុវត្តគម្រោងសាលាទឹកភ្លៀងរួមគ្នា ដើម្បីពង្រឹងការងារគ្រប់គ្រប់ទឹកភ្លៀង នៅ​តាម​សាលា​រៀន​នានានៅកម្ពុជា ក៏ដូចបណ្តុះគំនិត ឲ្យពលរដ្ឋ និងកូនខ្មែរគ្រប់រូបចេះគ្រប់គ្រងទឹក សន្សំ​ទឹក និងមានទឹកគ្រប់គ្រាន់អាចប្រើប្រាស់បានទាំងនៅក្នុងសាលារៀន នៅតាមផ្ទះ និង​ទៅ​ស្រោច​ដំណាំ​ដាំដុះផ្សេងៗនៅគ្រប់រដូវ និងស្របពេលភាពរាំងស្ងួតឈានចូលមកដល់។

លោក សាស្ត្រាចារ្យ ម៉ូយុង ហាន តំណាងថ្នាក់ដឹកនាំមកពីសកលវិទ្យាល័យជាតិសេអ៊ុល ថ្លែងថា តាម​រយៈ​អនុវត្តគម្រោង សាលាទឹកភ្លៀងនេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរ យល់ដឹង​អំពី​របៀប​នៃ​សន្សំ​ទឹក ការទទួលបានទឹកស្អាត ទឹកគ្មានជាតិពុលមកប្រើប្រាស់ ក៏ដូចការស្ទាក់ទឹកប្រើប្រាស់ធ្វើដំណាំ ជំរុញ​សហគមន៍មានភាពបៃតង អាចកាត់បន្ថយការគំរាមកំហែង និងការមានភាពធន ពីការ​ប្រែ​ប្រួល​​អាកាសធាតុជាដើម។

សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀមអនុវត្តគម្រោងសាលាទឹកភ្លៀង រវាង​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និងសកលវិទ្យាសេអ៊ុល គឺបានធ្វើឡើង បន្ទាប់ពីភាគីទាំងពីរបាន អនុវត្ត និ​ង​តំឡើង​ប្រព័ន្ធ​គ្រប់​គ្រងទឹកភ្លៀង នៅក្នុងសាលារៀនរដ្ឋចំនួន២កន្លែងទទួលបានជោគជ័យ ហើយ​តាម​រយៈ​ការ​ចុះ​ហត្ថលេខានាពេលនេះ ភាគីទាំងពីរ នឹងបន្តស្វែង​រក​សាលា​រៀន​នានា​ទៀត​ដែល​ងាយ​ជួប​ហានីភ័យខ្វះខាតទឹកប្រើប្រាស់ ដោយសារបញ្ហាគ្រោះរាំងស្ងួត គឺអាចទទួល​បាន​ទឹក​បាន​ប្រើប្រាស់​គ្រប់គ្រាន់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm