ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជួបប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋភា

2024/03/15 12:08:16 am        129

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ សាសនា វិចិត្រ សិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញជួបប្រជុំ​ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុង វុទ្ធី អភិបាលខេត្តស្ដីទី ដែលមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណង​ដើម្បីក្ដាប់សភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហា ប្រឈម និង​ទិសដៅបន្តពាក់ព័ន្ធនឹងវិស័យទាំងបួន សម្រាប់នីតិកាលទី៧​ នៃរដ្ឋសភា នៅសាល ប្រជុំព្រះវិហារ នៃសាលាខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

លោក អ៊ុង វុទ្ធី អភិបាលខេត្តព្រះវិហារស្ដីទី បានជម្រាបជូនដល់ប្រតិភូប្រធានគណៈកម្ម ការទី៧ នៃរដ្ឋសភា អំពីលទ្ធផលការងារ វឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យទាំងបួន រួមមាន វិស័យអប់រំ សាសនា វប្បធម៌ និងវិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារនាពេលបច្ចុប្បន្ន។ ហើយ ក៏បានរាយការណ៍ពី សមិទ្ធផលសំខាន់ និងការអភិវឌ្ឍក្នុងខេត្ត ទាំងហេដ្ឋារចនាសម្ព័ន្ធ សភាព ការណ៍សន្ដិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុង ​សភាពការព្រំដែន រួមហ្នឹងវិស័យដែលមានសក្ដានុពលសំ ខាន់ៗមួយចំនួនទៀត ​ជាពិសេសការអភិវឌ្ឍលើវិស័យអប់រំ ដែលជាវិស័យអាទិភាពគន្លឹះទី១ ក្នុង​យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ ជាក់ស្ដែងខេត្តព្រះវិហារ ទទួលបាននូវ អគារសិក្សាជាច្រើនខ្នងគ្រប់កម្រិតសិក្សានៅទូទាំងខេត្ត ​ដែលទាំងនេះពិតជាអាចរួមចំណែកដ៏ មាន​សារៈសំខាន់បំផុតក្នុងការលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាពខ្ពស់ ​ស្របតាមស្តង់ ដារអប់រំប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងសកលលោក។

ដោយឡែកវិស័យផ្សេងៗទៀត អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ​បានខិតខំប្រឹង ប្រែង អនុវត្តន៍ទៅតាមផែនការសកម្មភាព ​និងកម្មវិធីនយោបាយ ​និងយុទ្ធសាស្ត្របញ្ចកោណ របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ​ឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា​ បាន​ថ្លែងកោតសរសើរ នឹងវាយ​តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែល​បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ និងអនុវត្តន៍ តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

ទន្ទឹមនឹងភាពជោគជ័យនេះ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញ​ពាក់ព័ន្ធ ជំរុញការរបណ្តុះបណ្តាលធន ធានមនុស្សពហុជំនាញបម្រើឱ្យវិស័យទេសចរណ៍ ត្រូវ​ខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាជូន​ ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងត្រូវបន្ដខិតខំ​ដោះស្រាយបញ្ហាប្រឈម ក្នុងន័យរួមចំណែក នូវការអភិវឌ្ឍខេត្ត​ ក៏ដូចជាសង្គមជាតិយើង ឲ្យមានភាពរីកចម្រើននាថ្ងៃអនាគត ​ជាពិសេសត្រូវ ​រក្សានូវសុខសន្តិភាពយើង ក្រោមគោល​នយោបាយដ៏ត្រឹមត្រូវ និងឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm