បំណាក់ដី នៅកោះបាលីរបស់ឥណ្ឌូនេស៊ី សម្លាប់អ្នកទេសចរបរទេស ២នាក់

2024/03/15 03:15:48 am        91

មន្ត្រីម្នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) បាននិយាយថា អ្នកទេសចរបរទេស ២នាក់ ក្នុងនោះរួមទាំងស្ត្រីជនជាតិអូស្ត្រាលីម្នាក់ផងដែរ បានស្លាប់នៅលើកោះបាលី ដែលជាកោះរមណីយដ្ឋានរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កមានបំណាក់ដីដែលបានលេបត្របាក់ផ្ទះវីឡារបស់ពួកគេ។

គួរបញ្ជាក់ថា បណ្ដាតំបន់ធំៗនៃប្រជុំកោះឥណ្ឌូនេស៊ីដែលមានកោះចំនួន ១៧.០០០ ងាយនឹងមានទឹកជំនន់ និងបំណាក់ដី ក្នុងរដូវវស្សាដែលចាប់ផ្តើមនៅរង្វង់ខែវិច្ឆិកា។

មន្ត្រីទីភ្នាក់ងារជួយសម្រាលគ្រោះមហន្តរាយ ក្នុងតំបន់ លោក I Nyoman Srinadha Giri បានប្រាប់សារព័ត៌មាន AFP ថា កាលពីថ្ងៃព្រឹកពុធ (ទី១៣ ខែមីនា) ផ្ទះវីឡាធ្វើអំពីឈើនៅក្នុងភូមិ Jatiluwih នៅលើកោះទេសចរណ៍ដ៏ពេញនិយម គឺកោះបាលី ត្រូវបានវាយប្រហារដោយបំណាក់ដី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់នោះ កាលពីយប់មុន។ មន្ត្រីដដែលបន្តថា ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យបាក់ប្រឡាយទឹក ដែលនៅពីលើផ្ទះវីឡានោះ ហើយបានបង្កឲ្យមានជាពំណាក់ដី ដែលបានសម្លាប់អ្នកទាំង ២នាក់នោះ។

បំណាក់ដីនៅឥណ្ឌូនេស៊ី បានមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗនៅកន្លែងខ្លះ ដោយសារការកាប់បំផ្លាញព្រៃឈើ ដោយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយយូរបានបណ្តាលឲ្យមានទឹកជំនន់នៅតំបន់ខ្លះ។ បំណាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅលើកោះស៊ូម៉ាត្រា កាលពីសប្តាហ៍មុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm