ការ​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់

2021/04/27 09:59:58 am        43

ភ្នំពេញ៖ អង្គភាព​ជំនាញ បាន​ប្រមូល​ប្រភេទ​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ សរុប​បាន​ប្រមាណ​ជាង ៣៦៣១ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ៧១%, ខណៈ​នៅ ឆ្នាំ​២០១៩ ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ សរុប​បាន​ជាង ២៩១៧ ប៊ី​លាន​រៀល ស្មើ​ប្រមាណ​ជាង ៦៧% ប៉ុណ្ណោះ។

​​តាម​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ថ្នាក់​ជាតិ បាន​បង្ហាញ​ឲ្យ​ដឹងថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២០ ការ​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ប្រមាណ​ជាង ៣១២ ប៊ី​លាន​រៀល បើ​គិត​រយៈពេល ៧ ខែ ដើម​ឆ្នាំ​២០២០ នេះ ការ​ប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ សរុប​បាន​ប្រមាណ​ជាង ៣៦៣១ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ៧១% នៃ​ច្បាប់​ហិរញ្ញវត្ថុ ដែល​បាន​កំណត់​ការប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជា ៥ ០៨០ប៊ី​លាន​រៀល ក្នុង​នោះ ​ការប្រមូល​ចំណូល​ពន្ធ​ខាងលើ សម្រាប់​ការប្រមូល​ពន្ធ​ពី​រូបវន្តបុគ្គល បាន​ចំនួន​ប្រមាណ​ជាង ៥៤៦ប៊ី​លាន​រៀល និង​ការ​ប្រមូល​ចំណូល​ពី​នីតិបុគ្គល​បាន​ជាង ៣ ០៨៥ ប៊ី​លាន​រៀល ។​

​​​ជុំវិញ​និង​ការប្រមូល​ពន្ធ​ខាងលើនេះ បើ​គិត​ក្នុង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ​២០១៩ ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់​ជាង ៥% ខណៈ​នៅ​ឆ្នាំ​២០១៩ ប្រមូលបាន​ជាង ២ ៩១៧ ប៊ី​លាន​រៀល ត្រូវជា ៦៧% ប៉ុណ្ណោះ ក្នុងនោះ ​ការប្រមូល​ចំណូល​ពន្ធ​ពី​រូបវន្តបុគ្គល​បាន​ជាង ៥១៧​ប៊ី​លាន​រៀល និង​ការប្រមូល​ពន្ធ​ពី​នីតិបុគ្គល​បាន​ជាង ២ ៤០០ ប៊ី​លាន​រៀល ។​

​​សូម​បញ្ជាក់​ថា នៅក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ​២០២០ នេះ ទោះជា​ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ ២០១៩ ក្នុង​រង្វង់​ប្រមាណ​ជា ៥% ក៏ដោយ​, តែ​ចំពោះ​ការ​ប្រមូល​ចំណូល​ពន្ធ​រួមមាន​៖ ពន្ធ​លើ​មុខទំនិញ និង​សេវា​ប្រាស់​, ប្រភេទ​ពន្ធ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ​, ពន្ធ​ផ្សេងៗ​, អំណោយ​, និង​ចំណូល​ផ្សេងៗ​ទៀត បាន​បន្ត​ស្រុតចុះ​, ខណៈ​នៅក្នុង​ឆ្នាំ​២០១៩ ការប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ​ទទួលបាន​លទ្ធផល​ល្អ៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm