មូលដ្ឋានអាជីវកម្ម អនុវត្តវិធានច្បាប់ប្រឆាំងគ្រឿងញៀន ដើម្បីការពារអាជីវកម្មចំពោះមុខច្បាប់

2024/03/15 07:25:23 pm        111

បណ្តាមូលដ្ឋានអាជីវកម្មទេសចរណ៍មានដូចជា ក្លឹបរំាង្គសាល បៀរហ្គាឌិន ផ្ទះសំណាក់ សណ្ឋាគារ​ជាដើម បានប្រកាសការពារអាជីវកម្មខ្លួន បុគ្គលិក និងគ្រប់អតិថិជនខ្លួន មិន​ពាក់ព័ន្ធ​គ្រឿងញៀន ហើយករណីមានពលរដ្ឋ និងអតិថិជនខ្លួនបានប្រើប្រាស់ ជួញដូរគ្រឿងញៀន គឺ​នឹង​រាយការណ៍​ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជំរុញការបង្រ្កាបផង និងធ្វើឲ្យ​អាជីវកម្ម​ឲ្យ​រួចផុត​ពីការ​ទទួល​ទោស​នៅចំពោះមុខច្បាប់ផង។

ម្ចាស់អាជីវកម្ម និងតំណាងម្ចាស់អាជីវកម្មទេសចរណ៍នានា នៅរាជធានីភ្នំពេញ បានថ្លែង​ប្រាប់​BTV នៅថ្ងៃទី១៥ ខែមីនានេះថា នៅពេលនេះ ស្ទើរគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ គឺបាន​ទទួល​ការ​ផ្សព្វផ្សាយ និងណែនាំរួចហើយ អំពីវិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ក៏ដូចនៅទូទាំងប្រទេសរួចហើយ តាមរយៈការផ្សព្វផ្សាយនេះ នៅមូលដ្ឋានអាជីវកម្ម នឹង​អនុវត្តវិធានការមួយចំនួន ដូចជា ការណែនាំ បិទស្លាកហាមប្រើប្រាស់គ្រឿងញៀន និង​ធ្វើ​ការ​ត្រួត​ពិនិត្យផង ណែនាំផ្ទាល់មាត់ផងជូនទៅដល់បណ្តាបុគ្គលិកខ្លួន និងអតិថិជន ចូល​ក្នុង​មូលដ្ឋាន​អាជីវកម្ម ដើម្បីការពារអាជីវកម្មរបស់ខ្លួន មិនឲ្យពាក់ព័ន្ធការប្រើប្រាស់ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​។

ឯកឧត្តម ម៉ម វាសនា ក្នុងនាមប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្លែងថា មក​ដល់​បច្ចុប្បន្ន​នេះ មន្ទីរបានចុះផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងច្បាប់ ប្រឆាំងគ្រឿងញៀន ជូនដល់​បណ្តា​ម្ចាស់​មូល​ដ្ឋាន​អាជីវកម្មទេសចរណ៍បានចំនួនបីខ័ណ្ឌរួចហើយ ហើយមន្ទីរ នឹងចុះផ្សព្វ​ផ្សាយ​បន្ត​ឲ្យ​បាន​គ្រប់​ខ័ណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យមូលដ្ឋានអាជីវកម្មទាំងអស់នោះ រួចផុត​ពី​ការ​ប្រឈម និងការទទួលទោស នៅចំពោះមុខច្បាប់។

ដើម្បីការពារអាជីវកម្ម​ទេសចរណ៍មិនឲ្យពាក់ព័ន្ធបញ្ហាគ្រឿងញៀន ឯកឧត្តម ម៉ម វាសនា បានស្នើ​គ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួន ដូចជា ៖ ទី១ ត្រូវ​បាន​បិទ​ស្លាក ស្ទិចឃ័រហាមប្រើប្រាស់ ជួញដូរគ្រឿងញៀន ក្នុងមូលដ្ឋានអាជីវកម្មខ្លួន ទី២ តាមKTV ខាអូខេ រាំង្គសាល ក្លឹប បៀរហ្គាឌិនជាដើម ត្រូវបានចាក់ផ្សាយសារ ឬចាក់ស្ពតវីដេអូ ហាម​ប្រើ​ប្រាស់ និងជួញដូរគ្រឿងញៀន ទី៣ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យ​មូល​ដ្ឋាន​អាជីវកម្មខ្លួនរួចផុតពីការពាក់ព័ន្ធគ្រឿងញៀន និងឲ្យ​សមត្ថកិច្ច​ចុះបង្រ្កាប​ឃាត់​ខ្លួន​ជន​ល្មើស​ទាន់​ពេលវេលា៕ អត្ថបទ៖ ស៊ុម សុខជា 


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm