សហជីពរំពឹងថា ផែនការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈរបស់ក្រសួងការងារ នឹងទាក់ទាញអ្នកវិនិយោគថ្មីៗថែមទៀត

2024/03/15 08:13:32 pm        137

ប្រធានសម្ព័ន្ធសហជីពជាតិ រំពឹងទុកថា កម្ពុជា នឹងអាចទាក់ទាញបាននូវការវិនិយោគ ពី​វិនិយោគិន​បរទេសថ្មីៗជាច្រើនបន្ថែមទៀត ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ដាក់​​ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំរបស់ក្រសួង ដើម្បីលើកកម្ពស់សុវត្ថិភាព និង​សុខ​ភាព​ការងារ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បាន​ឲ្យ​ទូរ​ទស្សន៍ព័​ត៌មាន ប៊ីធីវី ដឹងថា ជាការមើល​ឃើញក្នុ​ង​រយៈពេល៦ខែ មកនេះ​ក្រោម​ការ​ដឹកនាំ​រប​ស់​​រាជ​រដ្ឋាភិបាល អាណត្តិទី៧ គឺសម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះសម្រាប់​តែ​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ ដូចជាការចចារប្រាក់ឈ្នួល , កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន ១,៥លាននាក់ និងរបបសន្តិសុខសង្គមជាដើម។ ជាពិសេស គម្រោង​វិនិយោគថ្មី​ៗ​ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺឃើញថា មក​ដ​ល់ថ្ងៃនេះរោងចក្រមានការកើនឡើងខ្ពស់ជាទីកត់សម្គាល់ ហើយអ្វីដែលចាប់អារម្មណ៍បន្ថែម គឺមក​ដល់​ពេលនេះ​ក្រុមហ៊ុ​នមួយ​ចំនួន​ធំ​នោះ​ចាប់​ផ្តើម​មាន​ការ​អនុវត្ត​នូវ​លក្ខ​ខណ្ឌ​ការងារ​ល្អ​ប្រសើរ​ច្រើន​ជាង​មុន និងមានប្រសិទ្ធិភាព។ លោកបានបន្ថែមថា ទៅថ្ងៃអនាគតខាងមុខ អ្វីដែលសំខាន់ទៀតនោះ គឺមាន​ការ​ព្រួយ​បារម្ភ​ទៅ​វិញ​ទេ នៅពេលដែលកំណើននៃការវិនិយោគមកខ្លាំង យើងអាច​នឹង​ប្រឈ​ម​ខ្វះ​កម្លាំង​ពលកម្ម​ទៅ​វិញ​។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​បញ្ជាក់ថា ផែនការយុទ្ធសាស្ត្រ មានដូចជា នៅក្នុងអាណត្តិនេះ ក្រសួងការងារ នឹង​បន្ត​យក​ចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ និងអភិវឌ្ឍន៍ក្របខណ្ឌគតិយុត្តិស្របតាមការប្រែប្រួល នៃ​លក្ខខណ្ឌការងារ និងការលេចឡើង នៃប្រភេទការងារថ្មីៗ ស្របតាមការវិវត្តន៍ នៃពិភពការងារ បន្ត​ពង្រឹងយន្តការអធិការកិច្ចការងារ តាមរយៈការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសហគ្រាស គ្រឹះ​ស្ថាន ដែលអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ ការ​លើក​កម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងធានាថា លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​ត្រូវ​បានអនុវត្តដោយអនុលោមតាមបទដ្ឋានការងារអន្តរជាតិ និងគោល​នយោបាយ​ពាណិជ្ជក​ម្ម​ផ្សារភ្ជាប់នឹងលក្ខខណ្ឌការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        88
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm