ការលើកកម្ពស់ស្ត្រី និងក្មេងស្រីមានសារៈសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

2024/03/15 08:38:14 pm        131

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ថ្លែងថា ការលើកកម្ពស់ស្ត្រី និង​ក្មេងស្រី​មាន​សារៈសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ថ្លែងក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថា រយៈពេលជាងពីរទស្សវត៍ចុងក្រោយនេះតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព រហូតរក្សាបានសន្តិសុខ សណ្តាប់​ធ្នាប់​សង្គម សុវត្ថិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាបុរេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទៅអនាគត។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ទៀតថា បច្ចុប្បន្ន បច្ចេកវិទ្យា ឌីជីថល បាន​​បោះជំហានយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះក្នុងការតភ្ជាប់សង្រ្គាម និង សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោកឲ្យកាន់តែជិតស្និទ្ធគ្នា និងពឹងពាក់គ្នាទៅវិញទៅមក។ ជាក់ស្តែង មូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” សម្រាប់យុទ្ធនាការអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ​២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃ​ការ​លើក​កម្ពស់​ការ​ចូល​រួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ប្រកបដោយប្រសិទ្ធភាព និង​សុវត្ថិភាព។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា មូលបទនេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​នៃ​ការ​វិវត្ត​របស់​សង្គម​នៅ​ក្នុង​យុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលមាននៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខណ្ឌគោលនយោបាយក្នុងការ លើកកម្ពស់​សម​ភាព​យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រី​ក្នុង​បរិវត្ត​កម្ម​ឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​ប្រកប​ដោយ​បរិយាបន្ន ដោយសារពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពនៅក្នុងសេដ្ឋកិច្ច និង​សង្គមឌីជីថលនឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការអនុវត្តសិទ្ធិ ការលើក កម្ពស់ឋានៈ តួនាទី ការទទួលបានកាលានុវត្តភាព និងជម្រើសនានា នៅក្នុងការរស់នៅ និង លើក​កម្ពស់ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខ្លួន និងគ្រួសារ រួមទាំងទទួលបានលទ្ធភាព កាន់​តែ​ទូលំ​ទូលាយ សម្រាប់ការសិក្សាអប់រំ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និង​អាជីវកម្ម​ផ្សេង​ៗ​ជា​ដើម។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ទៀតថា នៅក្នុងក្របខណ្ឌ គោលនយោបាយ​សេដ្ឋកិច្ច​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាល បានផ្តោត​លើការ​កសាង​សសរ​ស្ដម្ភ​ចំនួន ៣សំ​ខាន់​គឺ​ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។

នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា លើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល សំដៅ​លើ​ការ​ធ្វើ​សមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់ទិដ្ឋភាព ធុរកិច្ច សេដ្ឋកិច្ច និងសង្គម សំដៅ​ផ្លាស់​ប្តូរ​ការងារ តាមបែបប្រពៃណី និងមិនសូវមាននវានុវត្តន៍ ទៅជាប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយ​មិន​គ្រាន់​តែ​បង្កើន​ប្រសិទ្ធភាពការងារ ថែមទាំងផ្តល់ឱកាសឲ្យមាននវានុវត្តថ្មីៗ ក្នុងការសម្រប​សម្រួល​ដល់​ការធ្វើធុរកិច្ច និងការរស់នៅរបស់សង្គមជាតិជំនាន់ថ្មី ខណៈរាជរដ្ឋាភិបាល ក៏​បាន​បង្កើន​កម្ម​វិធីគាំទ្រការចូលរួមរបស់ស្ត្រីក្នុងវិស័យឌីជីថល តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ។

យ៉ាងណាមិញ សម្តេចប្រធានរដ្ឋសភា លើកឡើងបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាល​ទី១ ដែលមានបាវចនាចំនួន ៥គឺ៖ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​កំណត់​យក​អាទិភាពគន្លឹះចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ​រាជ​រដ្ឋាភិបាល​បាន​ចាត់ទុកស្រ្តីក្នុងបច្ចេកវិទ្យាឌីជីថល ជាកាតាលិករថ្មី ដ៏មា​ន​សារៈ​សំខាន់​ដែល​មាន​សក្តានុពល និងកាលានុវត្តភាព ក្នុងការជំរុញផលិតភាព សេដ្ឋកិច្ច និងសង្គម ក៏ដូច​ប្រសិទ្ធ​ភាព​នៃ​ការងារ​រដ្ឋបាលដែលផ្តោតលើការផ្តល់សេវាគ្រប់ប្រភេទ មានលក្ខណៈងាយស្រួល ឆាប់រហ័ស និង​កាន់​តែ​ខិត​ជិត​ប្រជាពលរដ្ឋ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm