ពលរដ្ឋនៅភ្នំពេញនិយមប្រើប្រាស់ឧបករណ៍ហាត់ប្រាណតាមសួនសាធារណៈ ដើម្បីសុខភាពល្អ

2024/03/15 08:49:47 pm        230

នៅពេលបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ សាងសង់បំពាក់​ឧបករណ៍​លំហាត់​ប្រាណ​សាធារណៈ​ជា​ច្រើន​ដាក់​តាមសួនសាធារណៈមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយឧបករណ៍ហាត់ប្រាណនេះ មានតម្រូវការប្រើប្រាស់ធ្វើលំហាត់ប្រាណច្រើនពីសំណាក់ពលរដ្ឋចាស់ ក្មេង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដើម្បីថែទាំសុខភាពរបស់គេឲ្យបានល្អប្រសើរ និង​ជំនួស​ឲ្យ​ការ​ពិសារ​ឱសថ​ជំនួយ​សុខភាព​នានា។

ពលរដ្ឋ រាជធានីភ្នំពេញ ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែមីនានេះថា បច្ចុប្បន្ន ពលរដ្ឋ​ទាំង​អស់​គ្នា​មាន​ការ​ពេញចិត្ត មានតម្រូវការប្រើប្រាស់ឧបករណ៍ហាត់ប្រាណសាធារណៈនានានេះ ជា​ពិសេស​​សម្រាប់ពលរដ្ឋដែលបញ្ហាសុខភាព មិនអាចធ្វើលំហាត់បា្រណ ដោយការដើរ និង​រត់​ជា​ដើម​ ហើយពលរដ្ឋ​ក៏​បាន​ស្នើ​សុំ​អាជ្ញាធរ​ជួយ​សាង​សង់​ឧបករណ៍​ហាត់​ប្រាណ​សាធារណៈ​នេះឲ្យ​បា​ន​ច្រើន​កន្លែងទៀត ដើម្បីជំរុញលើកកម្ពស់សុខភាពពលរដ្ឋឲ្យបានល្អប្រសើរ និងកាត់​បន្ថយ​ថវិកា​ទៅ​ហាត់​នៅតាមក្លឹបហាត់ប្រាណឯកជន នៅពេលព្រឹកនិងល្ងាច។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីពេញ បានថ្លែងថា បច្ចុប្បន្ន រដ្ឋបាល​រាជ​ធានី​ភ្នំពេញ កំពុងសិក្សាពិនិត្យលទ្ធភាពរកសួនច្បារសាធារណៈផ្សេងៗ ដែល​អាច​សាង​សង់​បំពាក់​ឧបករណ៍​លំហាត់ប្រាណសាធារណៈបន្ថែម ខណៈបច្ចុប្បន្នមន្ទីរសាធារណៈការ និងដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ​បានអនុវត្តផែនការសាងសង់ឧបករណ៍លំហាត់ប្រាណសាធារណៈនេះ បានប្រមាណ​ជិត​ ១០​កន្លែងរួចហើយ នៅតាមសួនតូចធំនានា។

លោក ថ្លែងទៀតថា ឧបករណ៍លំហាត់ប្រាណដែលដាក់តាមសួនសាធារណៈ គឺមិនដូច​ឧបករណ៍​ដាក់​បំពាក់នៅតាមក្លឹបប្រាណ និងតាមផ្ទះនោះទេ ដែលបញ្ហានេះ លោក ក៏បានស្នើ​សុំ​ពលរដ្ឋ​ជួយ​ថែ​ទាំ និងប្រើប្រាស់ឧបករណ៍ហាត់ប្រាណទៅតាមមុខងាររបស់វាត្រឹមត្រូវ និងស្នើ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋានទៅធ្វើការជួសជុល ករណីមានឧបករណ៍លំហាត់ប្រាណ បាក់ សឹករិចរិល ខូច​ខាត​ជាដើម៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm