កម្ពុជា-កូរ៉េ រួមគ្នាបើកសិក្ខាសាលាស្តីពីការផ្សាំសរីរាង្គ «ដំណើរឆ្ពោះទៅ​រកការ​ផ្តល់​សេវាផ្សាំ​តម្រង់នោម»

2024/03/15 08:57:22 pm        889

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយអង្គការវីតាល់លីងអន្តរជាតិ នៃប្រទេសកូរ៉េ នា​ព្រឹក​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សាំសរីរាង្គ ក្រោមប្រធានបទ "ដំណើរ​ឆ្ពោះទៅរកការផ្តល់សេវាផ្សាំតម្រងនោម"។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លើកឡើងថា រដ្ឋាភិបាល អាណត្តិ​ទី៧ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែលម្អការថែទាំសុខភាព និងការលើក​កម្ពស់​ការ​រស់នៅ​ប្រកបដោយសុខភាពល្អក្នុងចំណោមប្រជាជន។ លោកបន្តថា ការប្តូរតម្រងនោម គឺជា​អាទិភាព​សំខាន់ នៃការថែទាំសុខភាព ដែលអាចធ្វើឲ្យប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​តម្រងនោមរ៉ាំរ៉ៃ។

លោកស្រីសាស្ត្រាចារ្យ Curie Ahn(គូរៀន អាន់) នាយកក្រុមហ៊ុន VitalLink International បាន​មានប្រសាសន៍ថា ថ្ងៃនេះលោកស្រីសាស្រ្តាចារ្យ រួមនិងគណៈប្រតិភូ បានចុះមកពិនិត្យ សិក្សា​ស្វែង​យល់ពីដំណើរការរបស់មនី្ទរពេទ្យ រួមនិងក្នុងប្រទេសកម្ពុជា ក្នុងបំណង​ធ្វើ​កិច្ច​សហ​ប្រតិបតិ្តការ ដើម្បីជួយដល់ក្រុមគ្រូពេទ្យកម្ពុជាទាំងការងារបណ្តុះបណ្តាល និង​ចែក​រំលែក​នូវ​បទ​ពិសោធន៍ ក្នុងការផ្សាំតម្រងនោម។

ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្លែងថា សិក្ខា​សាលា​នេះ​នឹង​ក្លាយ​ជា​សញ្ញានៃការអភិវឌ្ឍន៍ និងការច្នៃប្រឌិតថ្មីនៃផ្លូវថ្មីសម្រាប់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD) នៅ​ក្នុងប្រទេសរបស់យើង។ ចំណុចសំខាន់នៃសិក្ខាសាលាគឺការប្រមូលផ្តុំវាគ្មិនជាតិ និង​អន្តរជាតិ​ដ៏​ល្អ​ឥតខ្ចោះលើប្រធានបទចំនួន 8 រួមទាំងវាគ្មិនមកពីប្រទេសកូរ៉េ និង​ការ​ចូលរួម​របស់​វេជ្ជ​បណ្ឌិត​ចំនួន១៥០នាក់ មក​ពីមន្ទីរពេទ្យជាតិកម្ពុជា។

ឯកឧត្តមនាយកមន្ទីរពេទ្យ សង្ឃឹមថាសិក្ខាសាលានេះនឹងផ្តល់នូវចំណេះដឹង និងគោលគំនិតថ្មីៗ ដែល​នឹងត្រូវបានចែករំលែកក្នុងចំណោមអ្នកចូលរួម ដើម្បីចាប់ផ្តើមគិតអំពីការព្យាបាលនេះ។ និយាយ​ដោយឡែកនៅឆ្នាំ ២០២៣ មានអ្នកជំងឺក្រៅចំនួន ៤៧៤,២០៥ នាក់ បានទៅ​ទទួល​សេវា​នៅ​មន្ទីរ​ពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសនោះ ឯកឧត្តមនាយក​មន្ទីរ​ពេទ្យ​បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាស្ត្រាចារ្យ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ដែលតែងតែគាំទ្រមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm