ពលរដ្ឋខេត្តឧត្តរមានជ័យ អរគុណប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ

2021/07/14 11:31:19 pm        215

ឧត្ដរមានជ័យ ៖ ព្រះសង្ឃ ប្រជាពលរដ្ឋចាស់ជរា យុវជន ខេត្តឧត្តរមានជ័យ មកទទួលការ​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ដូសទី១ បានគោរពដឹងគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ អនុញ្ញាតឲ្យ​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩។

​ការលើកឡើងរបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ នាឱកាសដែលលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា​ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស ជាមួយនឹងអាជ្ញាធរខេត្ត បានចុះពិនិត្យសកម្មភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ​​មានជ័យ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ព្រះសង្ឃ ប្រជាពលរដ្ឋចាស់ជរា យុវជន ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុម​ការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាទៀតថា សព្វថ្ងៃ​មេរោគ​កូវីដ-១៩ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រួមទាំងរូបគាត់ផ្ទាល់មានការព្រួយបារម្ភខ្លាំង ចំពោះការរីករាល​ដាល​​មេរោគកូវីដ-១៩នេះ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់មានការទុកចិត្ត ជឿជាក់លើវ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ខ្លាំងណាស់។ ព្រោះថាប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្តបានស្វះស្វែងរកវ៉ាក់សាំងនេះ មកដោយការលំបាកណាស់។ ពួកគាត់ក៏ធ្លាប់ទទួលបាន​ព័ត៌មានមកថា មានបណ្តាប្រទេសខ្លះធំជាងកម្ពុជា នៅតែរកវ៉ាក់សាំងមកចាក់ជូន​ប្រជាជនគេមិន​បានផង​។ ប៉ុន្តែសម្តេចតេជោ មានការគិតគូរខ្ពង់ខ្ពស់ជាទីបំផុត បានរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពល​រដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

​បើតាមឯកឧត្តម លេង ផាលី ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាង​ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់​ថា ក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី​ ចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្រប​ខណ្ឌទូទាំងប្រទេស បានចាក់វ៉ាក់សាំងជូនលោកអ៊ុំ ណុក មាន ជាកសិករអាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាបុគ្គលទី៥លាន ដែលទទួលបានការចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបាន​ថវិកា១០​លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា។  ទន្ទឹមនឹងនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំ​ចង្អុល​បង្ហាញ​ដោយផ្ទាល់​របស់​ឯកឧត្កម​ប្រធាន ហ៊ុន ម៉ានី ស្ម័គ្រចិត្តចូលរួមកិច្ចការសង្គម បម្រើប្រជាជន និងជាតិ​មាតុ​ភូមិ​គ្រប់ទីកន្លែង មិនថាទីជិត ទីឆ្ងាយឯនាយជាយដែននោះទេ។ និយាយដោយឡែក​កម្លាំងជំនាញក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន២២ក្រុម ស្មើនឹង២២០នាក់ ដឹកនាំដោយ​ប្រធាន​ក្រុម​សម្រប​សម្រួល​១៨នាក់ និងជំនួយការចំនួន៥៣នាក់ សរុបទាំងអស់មានចំនួន​២៩១នាក់  ដើម្បីចាក់វ៉ាក់សាំងជូន​បងប្អូន​ប្រជាពលរដ្ឋ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ គឺចាក់វ៉ាក់សាំង​ជូន​ប្រជា​ពល​រដ្ឋ ចំនួន៣ក្រុង-ស្រុក ដូចជា៖ នៅក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុក​ត្រពាំង​ប្រាសាទ ដោយ​ដូស​ទី១ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែកក្កដា និងដូសទី២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ ក្នុងនាមក្រុមការងា​រគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី ក៏បានប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងកិច្ចការ​សង្គមនេះ និងចូលរួមជួយ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានចំនួន ច្រើន តាមគោលការណ៍​របស់រាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្កើនការទប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះសូមឲ្យប្រជាពលររដ្ឋដែលគ្រប់អាយុត្រូវ​ចាក់​វ៉ាក់សាំង សូមអញ្ជើញមកទទួលការចាក់វ៉ាក់​សាំង​កូវីដ-១៩ទាំងអស់គ្នា៕អត្ថបទ ៖ រដ្ឋា




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm