ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​មី​យ៉ាន់​ម៉ា​តវ៉ា​ ខណៈ​អាមេរិក​ស្វែងរក​ចំណាត់​ការ​ក្នុង​តំបន់​

2021/07/15 04:48:04 pm        123

​មីយ៉ាន់ម៉ា៖ ក្រុម​ប្រឆាំង​យោធា​ប្រហែល ១០០​នាក់​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​បាន​ដើរ​ដង្ហែ​ក្បួន ​នៅ​កណ្ដាល​ទីក្រុង​យ៉ាង​ហ្គោ​ន​ដ៏​ធំ​បំផុត​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​សហរដ្ឋ​អា​មេរិក​បាន​អំពាវនាវ​ដល់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ចាត់វិធានការ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ និង​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ជិត​ខាង​របស់​ពួកគេ​។​

​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូកច្របល់ ​ចាប់​តាំង​ពី​យោធា​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី​ អ៊ុង​សាន ​ស៊ូ​ជី កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ប៉ុន្តែ​ការ​តវ៉ា​តាម​ដង​ផ្លូវ​បាន​ក្លាយ​ជា​រឿង​ដ៏​កម្រ​ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​បង្ក្រាប​ដោយ​កងទ័ព​ ដោយ​ការ​បាញ់​សម្លាប់​មនុស្ស​រាប់​រយ​នាក់​។​ ​ដោយ​លើក​ម្រាមដៃ​ ៣​ ជា​កាយវិការ​នៃ​ការ​ប្រឆាំង ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​បាន​ស្រែក​ថា ​យើង​មិន​ខ្លាច​វីរុស COVID-19 ផង ហេតុអ្វី​យើង​ត្រូវ​ខ្លាច​របប​យោធា​? និង​បដិវត្ត​ត្រូវ​តែ​មាន។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ លោក Ned Price បាន​និយាយ​ថា ក្នុងអំឡុងពេល​នៃ​ការប្រជុំ​តាម​ Video ជាមួយ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក Antony Blinken បាន​ជំរុញ​ឱ្យ​សមាជិក​របស់​ខ្លួន​ចាត់វិធានការ​រួមគ្នា​ដើម្បី​ជួយ​បញ្ចប់​អំពើ​ហិង្សា ស្តារ​ការ​ផ្លាស់ប្តូរ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm