អភិបាលរងខេត្តដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ

2024/03/15 11:53:37 pm        46

ព្រះវិហារ៖ ថ្មីៗនេះ លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារ ចុះប្រកាសសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ។

អញ្ជើញចូលរួមនាឱកាសនោះរួមមាន ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ អជ្ញាធរដែនដី ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតនៅ ក្នុងភូមិ/ឃុំ ខាងលើជាច្រើនរូប។

នាឱកាសនោះ លោក ណុប វុទ្ធី បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសាម៉ី និងការខិតខំផ្ទាល់ ពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃគណៈអភិបាល​ខេត្ត បានណែនាំ​ដល់មន្ត្រីជំនាញ ត្រូវ យកចិត្តទុកដាក់ខ្លាំងលើការងារ​ដោះស្រាយវិវាទដីធ្លី និងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ​ដែលនៅសេសសល់ឱ្យបានលឿនឆាប់រហ័ស ដើម្បីផ្ដល់សេវារដ្ឋបាលដីធ្លី​ជូនប្រជាពលរដ្ឋប្រកប ​ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់សំដៅ​លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋចំនួន ១៤៣គ្រួសារ ដែលរស់នៅអាស្រ័យផលលើផ្ទៃដីប្រមាណ ១,០០០ ហិកតា ស្ថិតក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានការយកចិត្តទុក ដាក់​ពីសំណាក់ថ្នាក់ដឹកនាំ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ​និងប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យ​សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងធ្វើការចុះវាស់វែងដីធ្លីជូនប្រជា ពលរដ្ឋ ដែលរស់នៅក្នុងតំបន់ខាងលើ ដើម្បីចេញប្លង់កម្មសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ ប្រើប្រាស់អាស្រ័យផល។ ដើម្បីអោយការវាស់វែងប្រព្រឹត្តទៅដោយរលូន អាជ្ញាធរខេត្ត បានអំពាវ នាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចុះកំណត់ និងដាក់ព្រំ អោយបានច្បាស់លាស់ ជាពិសេស ត្រូវត្រៀមឯកសារ ដែលពាក់ព័ន្ធទៅនឹងការចុះវាស់វែងដីធ្លី ព្រមទាំងធ្វើការផ្សព្វផ្សាយព័ត៌មាន នេះអោយបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋ ​ដែលពួកគាត់មានក្បាលដី ស្ថិតនៅក្នុង តំបន់ដែលត្រូវវាស់វែង អញ្ជើញមកចូលរួមអោយបានគ្រប់ៗគ្នា និងត្រៀមធ្វើការសហការជា មួយក្រុមការងារ ដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ បន្ថែមពីនេះសូមអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះយោគយល់អធ្យាស្រ័យរវាង គ្នានិងគ្នា ដែលមានព្រំដីជាប់គ្នាដើម្បី កុំឲ្យមានបញ្ហាក្នុងការ វាស់វែង ​ពោលព្រំដីមានបញ្ហាគឺ ក្រុម ការងារមិនអាចវាស់វែងជូនបងប្អូន​បានឡើយ។ ជាមួយនេះបងប្អូនដែលចូលទន្ទ្រានដីរដ្ឋ ខុសច្បាប់ សូមបងប្អូនបញ្ឈប់សកម្មភាពនេះ ហើយវិលត្រឡប់ទៅលំនៅដ្ឋានដើមរបស់ខ្លួន វិញផងដែរ៕ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        3
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm