កម្ពុជា-ឡាវប្ដេជ្ញាពង្រឹងកិច្ចសហការឱ្យកាន់តែខ្លាំងថែមទៀត លើការប្រឆាំងគ្រឿងញៀន និងជួញដូរមនុស្ស

2024/03/15 11:57:50 pm        152

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។​

ក្នុងជំនួបនេះ, ឯកឧត្តម វិល័យ ឡាខាំហ្វង បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀ តពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភា ក្សាការងារ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយ ករដ្ឋមន្រ្តី កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏ដូចជាឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតីឡាវ ជូនចំពោះសម្តេចធិបតីផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់អំពីទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោ យ និងយូរអង្វែងនៃប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងដ៏ល្អ និងជាមិត្តភក្តិដ៏ជិតស្និទ្ធ ព្រមទាំងបា នគោរពជម្រាបជូនសម្តេចធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាឱកាសនេះ ក៏ដើ ម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដើម្បីប ន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរទៅលើវិស័យសំខាន់ៗដូចជា ការប្រយុទ្ធប្រឆាំងឧក្រិ ដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបទល្មើសឆ្លងដែនជាដើម។ ក្រសួងទាំងពីរក៏នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្ដូរទស្ស នកិច្ចសិក្សា ការចែករំលែកនូវបទពិសោធន៏ និងជំនាញបច្ចេកទេស ការផ្លាស់ប្ដូរនិស្សិតដែលសិក្សាលើជំនាញនគរបាល និងបន្តកិច្ចសហការនៅក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែនដោយសន្តិវិធី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីថែរក្សាព្រំដែន នៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តមក៏បានជម្រាបជូនសម្តេចធិបតី អំពីការប្ដេជ្ញាចិត្ត និងការខិតខំរបស់រដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីមកកម្ពុជា ឱ្យបានគ្រប់គ្រាន់តាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពជា មួយគ្នា និងការត្រៀមលក្ខណៈរបស់រដ្ឋាភិបាលឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០ ២៤ នេះផងដែរ។

ក្នុងជំនួបនេះដែរ, សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមនាយឧត្តមសេនីយ៍ឧបនា យករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបឯកឧត្តមជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាកាលពីចុងឆ្នាំ២០២២ ដែលពេលនោះ សម្ដេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ សម្ដេចធិបតី មានក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និយាយជារួម និងទំនាក់ទំនងដ៏ល្អរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ និយាយដោយឡែក។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ឡាវ ខិតខំបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែ មទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងនឹងគ្រឿ ងញៀន និងបទល្មើសឆ្លងដែននានា។ សម្ដេចធិបតី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ អំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់កម្ពុជាផងដែរ។ 

សម្ដេចធិបតី ក៏បានអបអរសាទរ និងគាំទ្រដល់ប្រទេសឡាវ ដែលបាននិងកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំ២០២៤ នេះ ហើយកម្ពុជាក៏បានត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការជួយគាំទ្រទៅដល់រដ្ឋាភិបាលឡាវផងដែរ៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        47
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm