ជប៉ុនគ្រោងផ្តល់ជំនួយ នៃគម្រោងពង្រីកសមត្ថភាពរោងចក្រភូមិព្រែក ឱ្យដល់ ១៩៥ ពាន់ម៉ែត្រគីប

2024/03/16 01:10:37 am        92

ភ្នំពេញ ៖ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានចុះទស្សនកិច្ចស្វែងយល់ពីវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីឈានទៅផ្តល់ជំនួយសាងសង់ ពង្រីក សមត្ថភាពរោងចក្រភូមិព្រែកឱ្យដល់ ១៩៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ទឹកស្អាតនៅរាជធានីភ្នំពេញបន្ថែម។

​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម កុម៉ារ៉ា ម៉ាសាហ៊ីរ៉ូ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នៅក្នុងដំណើរចុះទស្សនកិច្ចជាផ្លូវការ នៅរោងចក្រ ផលិតទឹកស្អាតភូមិព្រែក ដើម្បីស្វែងយល់ពីការផលិត និងផ្គត់ទឹកស្អាតនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ នេះថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសនាពេលនេះ ធ្វើឡើងស្របពេលដែលជប៉ុន គ្រោងផ្តល់ជំនួយសម្រាប់កែលម្អ និងសាង សង់ពង្រីកសមត្ថភាពផលិតទឹកស្អាត របស់រោងចក្រភូមិព្រែកបន្ថែម ចំនួន ៤៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ។

ឯកឧត្តម លើកឡើងឲ្យដឹងថា នៅថ្ងៃទី ១៩ ខាងមុខនេះ ឯកឧត្តមនឹងត្រូវទៅប្រទេសជប៉ុន ដើម្បីទៅបញ្ចប់នូវការដេញថ្លៃ នៅប្រទេសជប៉ុន និងរៀបចំនូវកិច្ចសន្យាដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតភូមិព្រែកបន្ថែម ចំនួន ៤៥ ម៉ែត្រគីប ក្នុងមួយថ្ងៃ ដែលគម្រោងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងចាប់ផ្តើមសាងសង់នៅក្នុងចុងឆ្នាំ ២០២៤ នេះ ក្នុងនោះតាមការសិក្សា គម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ៤៥ ម៉ែត្រគីប ក្នុងមួយថ្ងៃ នឹងត្រូវចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ រោងចក្រភូមិព្រែក មានសមត្ថភាពផលិតទឹកស្អាត ១៥០ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ ក្នុងនោះ បន្ទាប់កែលម្អនិងសាងសង់នេះរួច រោងចក្រភូមិព្រែកនឹងមានសមត្ថភាចពផលិតទឹកស្អាត បានចំនួន ១៩៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣០ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតសរុបទាំងអស់ប្រមាណ ១ លានម៉ែត្រគីប ក្នុងមួយថ្ងៃ ដែលធ្វើឱ្យនៅក្នុងរដូវប្រាំងនេះ នៅរាជធានីភ្នំពេញមិនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ទៀតឡើយ៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm