អ្នកចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​តាមដាន និង​ធ្វើ​តេស្តរ​ក​កូ​វីដ​-១៩

2021/07/15 05:35:24 pm        148

អូឡាំពិក៖ ​ស្រប​ពេលដែល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ជា​សកល​នៅតែ​បន្ត ជប៉ុន​នឹង​ស្វាគមន៍​អ្នកចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ដែល​លើក​ពី​ឆ្នាំមុន​មកដល់​ឆ្នាំនេះ ហើយនឹង​ចាប់ផ្តើម​ពិធី​បើក​នៅ​ថ្ងៃទី២៣ ខែកក្កដា​នេះហើយ​។

​​អត្តពលិក គ្រូបង្វឹក ក្រុមគ្រូពេទ្យ ក្រុមការងារ​ពាក់ព័ន្ធ​ផ្សេងៗ ក៏ដូចជា​អ្នកសារព័ត៌មាន​មកពី​ជុំវិញ​ពិភពលោក​ដែល​នឹង​មកដល់​ប្រទេស​ជប៉ុន ​គឺ​ស្ថិត​ក្រោម​ការ​វិធានការ​សន្តិសុខ និង​តាម​ដាន​​សុខភាព​តឹងរ៉ឹង​បំផុត​ក្នុង​រយៈពេល​នៃ​ដំណើរ​ការប្រកួត​នេះ​។​ ​​បន្ទាប់ពី​មកដល់​អាកាស​យានដ្ឋាន​អន្តរជាតិ Haneda អ្នកចូលរួម​អូឡាំពិក​ទាំងអស់​ត្រូវតម្រូវ​ឱ្យ​តំឡើង​កម្មវិធី​ទូរស័ព្ទ និង​បើក​ដំណើរ​ប្រព័ន្ធ GPS ដើម្បី​តាមដាន​ការធ្វើដំណើរ​របស់​ពួកគេ​ អំឡុងពេល​ដំណើរការ​នៃ​ព្រឹត្តិការណ៍​។​ ​រឿង​ដែល​ចាំបាច់​មួយទៀត​នោះគឺ​គ្រប់គ្នា​ត្រូវតែ​ធ្វើតេស្ត និង​បញ្ជាក់ថា​គ្មាន​កូ​វីដ​-១៩ មុននឹង​ឈាន​ជើង​ចូល​ទីក្រុង​តូ​ក្យូ​បាន​។​ ​អ្នកចូលរួម​កីឡា​អូឡាំពិករួមទាំង​អ្នកសារព័ត៌មាន​ តម្រូវឱ្យ​ទាញយក​កម្មវិធីត្រួតពិនិត្យ​តាម​អ៊ិន​ធឺរ​ណែ​ត ​និង​របាយការណ៍​សុខភាព (OCHA) ដាក់​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​ដើម្បី​បញ្ចូល​ស្ថានភាព​សុខភាព​ប្រចាំថ្ងៃ​។​

ឧបករណ៍​តេស្ត​រហ័ស​ត្រូវបាន​ផ្តល់ជូន ​ហើយ​អ្នកចូលរួម​ទាំងអស់​ត្រូវ​ធ្វើតេស្ត​រយៈពេល ៣ថ្ងៃ​ដំបូង ​ហើយ​បន្ទាប់មក​ក្នុង​រយៈពេល ៤ថ្ងៃ​ម្តង​រហូតដល់​ចប់​ការ​ស្នាក់នៅ​។​ ​ការ​រឹតត្បិត​នេះ​ក៏​រួមបញ្ចូល​ទាំង​ការហាមឃាត់​ ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈទៅ​ភោជនីយដ្ឋាន ​ឬ​កន្លែង​ទេសចរណ៍ ឬ​សូម្បីតែ​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ក្នុង​រយៈពេល ១៤ថ្ងៃ​ដំបូង​នៅក្នុង​ប្រទេស​។​ ​ចំណែក​អត្ត​ព​លិ​ក​នឹង​ត្រូវបាន​ធ្វើតេស្ត​ជា​រៀងរាល់ថ្ងៃ ហើយ​ពួកគេ​ក៏​នឹងត្រូវ​នៅក្នុង​ភូមិ​កីឡា​តែមួយ​មុខ​គត់ បន្ទាប់ពី​ការហ្វឹកហាត់ក៏ដូចជា​មុន និង​ក្រោយ​ចូលរួម​ប្រកួត​។​ ​ប្រសិន​បើ​នរណាម្នាក់​ឆ្លង មន្ត្រី​ជំនាញ​នឹង​ប្រើ​ប្រព័ន្ធ GPS ដើម្បី​ពិនិត្យមើល​កំណត់ហេតុ​នៃ​ការ​ធ្វើ​ដំណើរ​។ IOC និង​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន បាន​បោះពុម្ពផ្សាយ​សៀវភៅ​ណែនាំ “Playbook” ដើម្បី​ដាក់ចេញ​ច្បាប់​នៃ​ការចូល​ប្រទេស​ជប៉ុន ​សម្រាប់​អត្ត​ព​លិ​ក​អូឡាំពិក ​និង​ប៉ា​រ៉ា​ឡាំ​ពិ​ក ​ដែលមាន​អត្ត​ព​លិ​ក​ធ្វើដំណើរ​មកពី ២០៥ប្រទេស ​និង​ដែនដី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm