បេសកជនអង់គ្លេស និងអាមេរិក និយាយថា ការបោះឆ្នោតរបស់រុស្ស៊ីគឺជាការក្លែងបន្លំ

2024/03/16 04:36:13 pm        150

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានថ្កោលទោសកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននៅក្នុងតំបន់របស់ប្រទេសអ៊ុយក្រែនដែលត្រូវបានចូលគ្រប់គ្រង។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា យុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការរៀបចំការបោះឆ្នោតក្លែងបន្លំនៅក្នុងទឹកដីរបស់អ៊ុយក្រែនដែលបានចូលមកគ្រប់គ្រង តាមពិត គឺជាគំរូមួយ វាគឺជាការអនុវត្តន៍ឃោសនាបំផ្លើស។លោក James Kariuki ឯកអគ្គរដ្ឋទូតរងរបស់ចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ការបោះឆ្នោតទាំងនេះគឺជាការបន្លំ ដោយសារតែការពិតដ៏សាមញ្ញ គឺអ្នកមិនអាចរៀបចំការបោះឆ្នោតស្របច្បាប់នៅក្នុងប្រទេសរបស់នណាម្នាក់បានឡើយ។ លោក ស៊ឺហ្គី គីសលីតស្យា(Sergiy Kyslytsya) ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ដំណើរការបោះឆ្នោតក្លែងបន្លំនៅក្នុងទឹកដីដែលបានចូលគ្រប់គ្រងបណ្តោះអាសន្ន ត្រូវបានសម្គាល់ដោយមានការបំភិតបំភ័យ និងការបង្ខិតបង្ខំប្រជាជននៅក្នុងតំបន់។ ក្នុងចំណោមនោះ មានការគំរាមកំហែងដល់អាយុជីវិត ការឃុំខ្លួនដោយខុសច្បាប់ ការបដិសេធមិនឲ្យទទួលបានសេវាថែទាំសុខភាព និងសេវាសង្គម ការគំរាមកំហែងនៃការនិរទេស និងការរឹបអូសទ្រព្យសម្បត្តិ។ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ៥០ប្រទេស បានថ្កោលទោសកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួននៅក្នុងតំបន់របស់អ៊ុយក្រែន ដែលត្រូវបានចូលមកគ្រប់គ្រង។ លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ពីការព្យាយាមរំខានដល់ការបោះឆ្នោតប្រធានាធិបតី រុស្ស៊ី ដែលអាចនឹងប្រាកដថាផ្តល់ឱ្យលោករយៈពេល ៦ ឆ្នាំបន្ថែមទៀត នៅក្នុងវិមានក្រឹមឡាំង និងបាននិយាយថា ទីក្រុងមូស្គូនឹងដាក់ទណ្ឌកម្មលើទីក្រុងគីវ សម្រាប់ការវាយប្រហារចុងក្រោយរបស់ខ្លួន។ ការបោះឆ្នោតលើកដំបូងក្នុងរយៈពេលបីថ្ងៃ ត្រូវបានកត់សម្គាល់ដោយមានការរំខាន រួមមានទាំងការចាក់ទឹកថ្នាំជ្រលក់ចូលទៅក្នុងប្រអប់សន្លឹកឆ្នោត ស្រាក្រឡុក Molotov ត្រូវបានគេគប់នៅការិយាល័យបោះឆ្នោតក្នុងស្រុកកំណើតរបស់លោក ពូទីន និងមានការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត ត្រូវបានរាយការណ៍។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm