អ្នកកាសែត ៨នាក់ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរីឃាត់ខ្លួនសួរនាំតាមពាក្យបណ្តឹងរបស់អ្នកភូមិ

2024/03/16 05:42:40 pm        231

មណ្ឌលគិរី ៖ អ្នកកាសែតចល័ត២៥រាជធានី-ខេត្តចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរីឃាត់ខ្លួនសួរនាំ តាមពាក្យបណ្តឹងរបស់ អ្នកភូមិកាលពីល្ងាចថ្ងៃទី១៤ មីនា ២០២៤ នៅឯស្រុកកែវសីមា ក្រោយធ្វើសកម្មភាពប្រដេញរថយន្តកែច្នៃដឹកឈើមួយគ្រឿង ចេញពីតំបន់ ដែន ជម្រកការពារសត្វព្រៃកែវសីមា។

យោងតាមព័ត៌មាននារសៀលថ្ងៃទី១៥ មីនា ២០២៤ ចាងហ្វាងគេហទំព័រម្នាក់ និងអ្នកយកព័ត៌មានចំ នួន៧នាក់ នគរបាលកំពុងសាកសួរយកចម្លើយ នៅឯស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយគេមិនទាន់ដឹងថា ទទួលរងវាសនាបែប ណានោះ ទេ។

ប្រភពព័ត៌មានបន្តថា អ្នកកាសែតដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងអស់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីមានអ្នកភូមិម្នាក់ឈ្មោះ ឆេង ស្រេង ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសី មា ប្តឹងទៅមេប៉ុស្តិ៍ឃុំស្រែព្រះ ស្រុកកែវសីមា ថា មានអ្នកកាសែត ចំនួន៩នាក់(ជាក់ស្តែងមាន៨នាក់)បង្គាប់ឲ្យបង់ប្រាក់ចំនួន៤៥ម៉ឺនរៀល ដល់ពួកគេដែលបានជិះរថយន្តចំនួនបីគ្រឿង ដោយដោះដូរជា មួយការដឹកជញ្ជួនឈើក្តារសម្រាប់ធ្វើផ្ទះ ដែលខ្លួន( ឆេង ស្រេង ) មានច្បាប់ជាលិខិតអនុញ្ញាតត្រឹមត្រូវ ។

ក្នុងលិខិតបណ្តឹងដដែលបានសរ សេ រ ថា «គំរាមទារប្រាក់ហើយអ្នកទទួលលុយពីខ្ញុំឈ្មោះ ហ៊ីង សុធា តាមរយៈគណនីABA»។ក្រោយមាន ពាក្យបណ្តឹងនេះភ្លាមនគរបាលបានឃាត់ខ្លួនអ្នកកាសែតទាំង៨នាក់ទៅអធិការដ្ឋាននគរបាលស្រុកកែវសីមា រួចបញ្ជូនសាកសួរបន្តនៅ ស្នង ការ ដ្ឋាននគរបាលខេត្ត។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកកាសែតដែលត្រូវឃាត់ខ្លួន ១. ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com អាសយដ្ឋាន ក្រុង តាខ្មៅ ខេត្តកណ្តាល (មានបណ្ណសំគាល់ខ្លួនអ្នកសារព័ត៌មានចេញដោយក្រសួងព័ត៌មាន ឆ្នាំ២០២៤) ២. ឈ្មោះ រុំ សាន ភេទ ប្រុស អាយុ៤០ឆ្នាំ គេហទំព័រ ស៊ីស៊ីអិន ខេលី www.CCN Daily.com អាសយដ្ឋាន នៅខេត្តស្វាយរៀង (មានបណ្ណសំគាល់ខ្លួនអ្នកសារព័ត៌មានចេញដោយក្រសួងព័ត៌មាន ឆ្នាំ២០២៤) ៣.ឈ្មោះ អេង សាន ភេទ ប្រុស អាយុ ៤១ឆ្នាំ គេហទំព័រ សេះសញ៉ូវ www.WhiteHorse-News.com អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសំគាល់ខ្លួនផុតសុពលភាព ) ៤.ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសំគាល់ខ្លួនផុតសុពលភាព ) ៥.ឈ្មោះ សន សារ៉ាត់ ភេទ ប្រុស អាយុ ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានីភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ) ៦. ឈ្មោះ ហុង ឡង់ឌី ភេទ ស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសំគាល់ខ្លួនផុតសុពលភាព ) www.WhiteHorse-News.com ៧.ឈ្មោះ នី ស្រីណែត ភេទ ស្រី អាយុ ៣៥ឆ្នាំ គេហទំព័រ សេះស អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសំគាល់ខ្លួនផុតសុពលភាព ) ៨.ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ ២៤ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានីភ្នំពេញ (បណ្ណសំគាល់ខ្លួនផុតសុពលភាព )៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        15
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm