វិស័យ​ទេសចរណ៍​ក្នុងស្រុក ​និង​វិស័យ​ឯកជន​ជួយ​ ទ្រទ្រង់​សភាពការណ៍​ក្នុង​អន្តរកាល​កូ​វីដ​-១៩

2021/04/27 09:59:58 am        30

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ បាន​ថ្លែង​សរសើរ​ ដល់​បណ្តា​ក្រុមហ៊ុន​វិស័យ​ឯកជន​ទាំងអស់ ​ដែល​មិន​បិទ​ក្រុមហ៊ុន​ រក្សា​ការងារ​ជូន​បុគ្គលិក​កម្មករ​ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​វិបត្តិ​កូ​វីដ-​១៩​ ក៏ដោយ ​ចំណែក​ទេសចរ​ក្នុងស្រុក ​បាន​ក្លាយ​ជា​ចំណែក​មួយ​សំខាន់​ដែរ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ សភាពការណ៍​នេះ​។


នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក កៀនស្វាយ ​ខេត្តកណ្ដាល​ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា​នេះ ​សម្ដេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានថ្លែង​សរសើរ​វិស័យ​ឯកជន​ ដែល​បាន​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​ខិតខំ​រក្សា​ការងារ ជំរុញ ផលិតកម្ម​របស់​ខ្លួន​ ក្នុងការ​នាំចេញ ​ដែល​ជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ឱ្យមាន​ដំណើរការ​ជានិរន្តរភាព​។

ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ សម្ដេច​តេ​ជោ ​បានបង្ហាញ​នូវ​មោទនភាព​ជាខ្លាំង​ថា ​ទោះបីជា​ពិភព លោក​ជួប​វិបត្តិ​កូ​វីដ​១៩ ប៉ុន្តែ​កម្ពុជា បាន​បង្វែរ​ទិស​ទេសចរណ៍ ​ពី​ការដែល​ប្រជាជន ​ធ្លាប់​ចេញទៅ​ទេសចរ ​នៅក្រៅ​ប្រទេស ​មក​ទេសចរ​កម្សាន្ត​នៅ​ក្នុង​ស្រុក​វិញ​។ ក្នុង​កាលៈទេសៈ ​នៃ​កូ​វីដ​១៩​នេះ គឺ​មិនទាន់មាន ​ជើងហោះហើរ​នាំ​ទេសចរ​ពី​ខាងក្រៅ​មក​នៅឡើយ​ទេ ​ទោះបីជា​បាន​អនុញ្ញាត​ឱ្យមាន​ការ​ហោះហើរ​ចេញ ចូល​ខ្លះៗ ​សម្រាប់​ធុរកិច្ច ​ដែល​មាន​ក្រុមហ៊ុន​នៅ​កម្ពុជា​ក៏ដោយ​។

សម្ដេច បាន​បន្ត​បញ្ជាក់ថា ​ការចូលរួមចំណែក​ដ៏​សំខាន់ នៃ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ​និង​ឯកជន នេះ មិនបាន​ទម្លាក់​បន្ទុក​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​នោះទេ​។​ ទោះបី​មាន​វិបត្តិ​កូ​វីដ​–១៩​ក៏ដោយ ក្រុមហ៊ុន​សំណង់​ធំៗ ​បាន​នឹង​កំពុង​បន្ត​ដំណើរការ​របស់ខ្លួន​ ដែល​ធ្វើឱ្យ​កម្មករ​មានការ​ងារ​ធ្វើ និង​ប្រាក់​ចំណូល​។ ​ទោះ​មាន​ការ​បិទ​រោងចក្រ​ខ្លះ ប៉ុន្តែ​រោងចក្រ​ថ្មី ​ក៏បាន​បើក​ដែរ ​នេះ​ជា​ឱកាស​ក្នុង​ការ​បង្កើត​ការងារ ថ្មី និង​ផលិត​កម្ម​ថ្មី​ផងដែរ ក្នុងនោះ​មានការ​រីក​ដុះដាល​ផ្នែក​កម្មន្តសាល និង​ឧស្សាហកម្ម​ធុន​តូច និង មធ្យម​៕

​អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm