ក្រសួងវប្បធម៌ បន្តស្រាវជ្រាវសម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរ

2021/07/15 06:36:25 pm        875

ភ្នំពេញ ៖ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារនាយកដ្ឋាន បានចុះសិក្សាស្រាវជ្រាវសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលបន្សល់ទុកពីសង្គមដើម រហូតមកដល់បច្ចុប្បន្ន បើទោះបី​ស្ថិត​ក្នុងស្ថានភាពដ៏លំបាក ដែលបង្ករឡើងដោយមេរោគកូវីដ-១៩ ក៏ដោយ​។

លោក ឈឹម សុធី បានឲ្យដឹងទៀតថា គម្រោងសិក្សាស្រាវជ្រាវសម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណី​ខ្មែរធ្វើឡើងកាលពីឆ្នាំ២០២០ ក្នុងខេត្តចំនួន៧ខេត្ត និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ ព្រោះថា​សម្ភារៈប្រើប្រាស់លក្ខណៈប្រពៃណីខ្មែរ នៅទូទាំងប្រទេសមានច្រើនណាស់ ប៉ុន្តែក្នុង​ដំណើរការ​សិក្សាស្រាវជ្រាវនេះសម្រេចបាន៧០-៨០%ហើយ ក្រៅពីនោះនៅតែតំបន់ឆ្ងាយប៉ុណ្ណោះ ដែល​ក្រុមការងារនាយកដ្ឋានទៅមិនដល់។

លោក ឈឹម សុធី បានបន្ថែមថា សម្ភារៈផ្ទះខ្មែរ គឺនាយកដ្ឋានបានស្រាវជ្រាវបានច្រើនហើយ ច្រើនទំព័រមែនទែនគិតទៅប្រហែលជា៣០០ទំព័រ សរុបទាំងរូបថត និងអត្ថបទខ្លះពន្យល់​អំពី​សម្ភារៈ។ សម្ភារៈនេះ បែងចែកជាច្រើនមុខ មានស្ពាន់ មានប្រាក់ មានឈើ ផ្តៅ លពាក់ វ័រ ឬស្សី គ្រប់សព្វទាំងអស់ឲ្យតែខ្មែរយើងប្រើបា្រស់ និងមានគ្រឿងខ្លះសល់ពីអាណានិគមបារាំង មាន​ម៉ាំងសុង ឆ្នាំងអ៊ុតពីដើមៗ និងរបស់របរនេសាទ មានច្រើនដែរ មានគ្រឿងឆ្បូប គ្រឿងចង្រាប់ ឲ្យតែមានយើងដាក់ចូលទាំងអស់។ ហើយយើងត្រៀមបន្តទៅទៀត​ឲ្យតែឃើញរបស់ណាប្លែក​យើងនឹងថតដាក់បន្តទៀត ព្រោះការឌីហ្សាញមិនទាន់ចប់នោះទេ នឹងក៏មិនទាន់បាន​បោះពុម្ភ​ទេ យើងនឹងបន្តកែសម្រួល....។

ជាចុងក្រោយលោក ឈឹម សុធី បានបញ្ជាក់ទៀតថា សម្ភារៈប្រើប្រាស់លក្ខណៈប្រពៃណីខ្មែរដែល នាយកដ្ឋានកំពុងស្រាវជ្រាវនេះ គឺជាប្រភេទសម្ភារៈសិល្បៈ និងសិល្បៈសិប្បកម្មមិនមែន​ជា​សម្ភារៈ​ប្រើបា្រស់​បែបវិទ្យាសាស្រ្តគីមី និងជ័រនោះទេ គឺជាប្រភេទសម្ភារៈប្រើប្រាស់ច្នៃប្រឌិត​ដោយដៃ ធ្វើឡើង​ដោយឈើ និងរុក្ខជាតិ។

ក្នុងនាមលោក ជាអ្នកតំណាងឲ្យក្រុមអ្នកស្រាវជ្រាវ ដ៏ដូចជា​អ្នកធ្វើការ​ក្នុងវិស័យវប្បធម៌ មានបំណងថា ខ្មែរយើងមានវប្បធម៌ចំណាស់ មានអត្តសញ្ញាណ​របស់ខ្លួន មានសម្ភារៈប្រើប្រាស់ទុកសម្គាល់ថា ជាតិសាសន៍មួយជាតិខ្មែរយើង។ ដូច្នេះសម្ភារៈប្រើបា្រស់ទាំងអស់នេះ គ្រាន់តែឃើញថាយើងប្រើប្រាស់ និងដាក់លក់នៅកន្លែងណា គេដឹងថានេះជារបស់ខ្មែរបុរាណ បន្តពីដូនតាមួយជំនាន់ ទៅមួយជំនាន់ ហើយយុវជនជំនាន់ក៏បានចូលរួមបន្តវេនធ្វើកិច្ចការទាំងអស់នេះ។

ដូច្នេះសូមឲ្យចេះស្រលាញ់សម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរ សម្បតិ្តបេតិកភណ្ឌ រក្សា និងកុំយកទៅលក់នៅស្រុកក្រៅ រក្សាទុកនៅក្នុងប្រទេសកំណើតរបស់ខ្លួន ឲ្យបានច្រើននូវ​របស់​​របរ​ចាស់ៗ និងបន្តផលិតថែមទៀតនូវរបស់ថ្មី ដើម្បីនាំចេញនូវវត្ថុសិល្បៈថ្មី ប៉ុន្តែយើងថែរក្សាវត្ថុ​សិល្បៈចាស់ៗ ដែល​ជាកេរ្តិ៍តំណែលរបស់ដូនតាយើងបានបន្សល់ទុក៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        33
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        40
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm