ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកចំនួន៧ ជូនយោធិនពិការនៅភូមិស្នាតេជោ៣១៧

2024/03/16 11:55:45 pm        147

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានិត រួមទាំងក្រុមការងារ បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៧ ជូនគ្រួសារយោធិនពិការ ស្ថិតនៅភូមិស្នាតេជោ៣១៧ ឃុំបង្ល័ង ស្រុកបាគង ខេត្តសៀមរាប ប្រើប្រាស់ជាផ្លូវការ។

មានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រួសារយោធិនពិការឯកឧត្តម ហ៊ុន ម៉ានិត បានអោយដឹងថា ដោយសារលោកជំទាវ ឌី សុខីទីឃាយុកោ ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក មានធុរផ្ទាល់ខ្លួន ទើបឯកឧត្តមអញ្ជើញប្រគល់ជំនួស។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារយោធិនពិការដែលបានចូលរួមថា សម្តេចជានិច្ចកាលលោកតែងតែ ចង់ដឹងពីសុខទុក្ខក្រុមគ្រួសារនិវត្តជន និងគ្រួសារកងទ័ពជួរមុខ ដែលកំពុងឈេជើងការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន និងជីវភាពរបស់កងទ័ពទាំងអស់។ ជាក់ស្តែងនៅថ្ងៃនេះក្រុមគ្រួសារយោធិននៅទីនេះ ទទួលបានអំណោយអណ្តូងទឹកចំនួន៧ ដែលជាអំណោយរបស់មាតាបិតាបង្កើតសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត សម្រាប់ប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តមឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយកេរមរតក មាតាបិតា បង្កើត សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលពួកគាត់បានទទួលអនិច្ចកម្មអស់ទៅហើយ, ហើយនៅពេលដែលលោកនៅមានជីវិត គឺគាត់ចូលចិត្តបុណ្យដាក់ទាន មានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើន ក្នុងវិស័យមនុស្សធម៌ ដូចជាការកសាងសាលារៀន វត្តអាម របង និងទ្រព្យសម្បត្តិសាធារណះមួយចំនួនទៀត ពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទ គ្រួសារកងទ័ពការពារ នៅតាមបន្ទាត់ព្រំដែន ដែលខ្វះខាតទឹកស្អាតប្រើប្រាស់តែម្តង ព្រោះទឹកគឺជាជីវិត។

ក្រុមគ្រួសារយោធិនពិការទាំងអស់ សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារសម្តេច ដែលតែងតែគិតគូរ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសគ្រួសារកងទ័ពនៅតាមបន្ទាត់ព្រំដែន។ ពួកគាត់ឱ្យដឹងថា ដំបូងឡើយនៅទីនេះមិនមានអណ្តូងទឹកស្អាតប្រើប្រាស់ទេ គឺត្រូវចំណាយថវិកាទិញទឹកសុទ្ឋ ប្រើទឹកអណ្តូងដៃ រឺទៅយកទឹកបឹងបួរយកមកប្រើប្រាស់ជាប្រចាំ តែបន្ទាប់ពីមានអណ្តូងមាតាបិតាបង្កើតសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមក ពួកគាត់លេងពិបាកដូចមុនទៀតហើយ នេះជាការលើកឡើងរបស់ពួកគាត់។

សូមបញ្ជាក់ថានៅឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត និងក្រុមការងារបាននាំយកអំណោយទ្រនប់ដៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនក្រុមគ្រួសារយោធិនពិការ ដែលបានចូលរួមក្នុងពីធីរួមមាន ថ្នាំពេទ្យ ក្រណាត់ស ក្រមា និងថវិកាមួយចំនួនផងដែរ៕ អត្ថបទៈសំ ងីម

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        7
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm