លោកសូល គ្រោងនឹងជួបលោកណេតាន់យ៉ាហ៊ូ ក្នុងដំណើរទស្សនកិច្ចជាលើកទី២ នៅអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមចាប់ផ្តើម

2024/03/17 08:54:03 pm        81

អាល្លឺម៉ង់ ៖ អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ សូល (Olaf Scholz) គ្រោងនឹងជួបនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅទីក្រុងតែលអាវីវ ( Tel Aviv) នៅថ្ងៃអាទិត្យនេះ ក្នុងដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សា រយពេលជាង៥ខែហើយនោះ។

ការផ្តោតសំខាន់ ត្រូវបានគេរំពឹងថា ជាការត្រៀមលក្ខណៈរបស់អ៊ីស្រាអែលសម្រាប់ការវាយលុកថ្មើរជើង នៅទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូងនៃហ្កាហ្សាស្រ្ទីប ដែលលោកសូល គ្រោងនឹងចេញការព្រមានជាបន្ទាន់មួយថា អធិការបតីអាល្លឺម៉ង់រូបនេះ កំពុងអំពាវនាវឲ្យមានបទឈប់បាញ់មួយ ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ និងជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់ប្រជាជនដែលរងទុក្ខវេទនា នៅក្នុងទឹកដីប៉ាឡេស្ទីន។

សង្រ្គាមនៅតំបន់ហ្កាហ្សា ត្រូវបានបង្កឡើងនៅថ្ងៃទី៧ ខែតុលាដោយការវាយប្រហារភេរវកម្មលើអ៊ីស្រា  អែលដោយចលនាហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន។

ទោះបីជាប្រទេសអាល្លឺម៉ង់គាំទ្រប្រតិបត្តិការយោធាអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសជាគោលការណ៍ក៏ដោយ ខ្លួនបានរិះគន់ការធ្វើសង្រ្គាមដែលបានបណ្តាលឲ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់រួចទៅហើយ។ លោកសូល បាននិយាយមុនពេលលោកចេញដំណើរកាលពីថ្ងៃសៅរ៍ថា បទឈប់បាញ់ដែលអាចកើតឡើង «សម្រាប់ពេលអនាគតនោះ» គឺចាំបាច់ណាស់។

កាលពីល្ងាចថ្ងៃសៅរ៍ លោកសូល ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុង Aqaba នៃប្រទេសហ្ស៊កដានី នៅលើសមុទ្រក្រហម ជាកន្លែងដែលលោកគ្រោងនឹងជួបព្រះមហាក្សត្រហ្សកដានីអាប់ឌុលឡា ( Abdulla) នៅថ្ងៃអាទិត្យនេះ។

អត្ថបទដែលទាក់ទង

លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        2
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        11
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm