កម្មកររោងចក្រ Y & Wសប្បាយចិត្ត និងថ្លែងអំណរគុណរដ្ឋាភិបាល​ដែលបាន​នាំឱកាស​ការងារ​ដល់​បន្ទប់ស្នាក់នៅ

2024/03/18 03:43:35 pm        165

កម្មករកម្មការិនីនៃរោងចក្រ Y & W បានថ្លែងអំណរគុណ និង​សប្បាយ​ចិត្ត​រីករាយ​ចំពោះ​រាជ​រដ្ឋាភិបាល​ដែល​បានបញ្ជូនក្រុមការងារបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និង​ទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យផ្សព្វផ្សាយ និង​ពន្យល់​ពីឱកាស​ការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំង​ដំណោះស្រាយ​របស់​ក្រសួង​ការងា​រដែលបានដាក់ចេញ ដើម្បីប្រយោជន៍ជូនកម្មករនិយោជិត។

មានអាយុ២៤ឆ្នាំ កញ្ញា ហ៊ល ឡៃហ៊ាក ជាកម្មករផ្នែកឡេវ នៃរោងចក្រ Y & W ដែល​មាន​ទីលំ​នៅក្នុ​​ង​ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានឱ្យដឹងថានៅថ្ងៃអាទិត្យទី១៧ ខែមីនានេះ ក្រុម​ការងារនៃបេឡាជាតិសន្តិសុខសង្គម និងទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង​​បណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើ​ដំណើរ​មក​ដល់​បន្ទ​ប់​ស្នាក់​នៅ​របស់​កម្មករ​ដែល​នៅ​ជុំវិញ​រោង​ចក្រ Y & Wដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំង​ដំណោះស្រា​យដែលក្រសួងការងា និងបណ្តុះបណ្តាល​វិជ្ជាជី​វៈ​បាន​ដាក់ចេញ​ដើម្បី​ប្រយោជន៍​កម្មករ​។

សម្រាប់កញ្ញារូបនេះ រាជរដ្ឋាភិបាល ​ពិតជា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះក​ម្មករ​ដោយ​បារម្ភ​ពី​សុខ​ទុក្ខ និងជីវ​ភាពរបស់កម្មករដោយខ្លាចបងប្អូនកម្មករនៅរោងចក្រ Y & W មិន​មាន​ចំណូលមិ​ន​មាន​ការងារ ដើម្បី​សម្រួលដល់ជីវភាព។  

ទន្ទឹមនឹងនេះ កញ្ញាភួង ស្រីនិច្ច អាយុ២១ ជាកម្មមករផ្នែកអ៊ុត នៃរោងចក្រ Y & Wដែលមានទីលំនៅក្នុងភូមិព្រែកកំពឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក៏បាន​សប្បាយ​ចិត្ត​ចំពោះ​ការ​ចុះម​កផ្តល់ឱកាសការងារ និងការពន្យល់ពីអត្ថប្រយោជន៍ប.ស.ស. រួមទាំង​ដំណោះ​ស្រាយ​របស់​រាជរដ្ឋាភិបាលចំពោះកម្មកររោងចក្រ Y & W ទាំងអស់។

ទន្ទឹមនឹងនេះ កញ្ញា ភួង ស្រីនិច្ច បានអំពាវនាវដល់កម្មករនៅរោងចក្រ Y & W ទាំង​អស់​ដែល​ចង់​បាន​ឱកាស​ការងារ​ធ្វើភ្លាមៗ​អាច​មកចុះឈ្មោះស្វែងរកការងារធ្វើជាមួយភ្នាក់ងារ​របស់​ក្រសួង​ការងារ​នៅ​ខាងមុខរោងចក្រ Y &W ផ្ទាល់ដែលកំពុងប្រចាំការរាល់ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នាំយកឱកាសការងារជាង ២៥០០ កន្លែងជូនដល់បងប្អូនកម្មករ កម្មការិនីនៃរោងចក្រY & W ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានអំពាវនាវឱ្យបងប្អូនកម្មករ ដែលកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន មក​ទទួល​សេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និង​មាន​ប្រាក់​ខែបន្ត​ភ្លាមៗ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm