ប្រមុខការពារជាតិកម្ពុជា បន្តអំពាវនាវឲ្យមានការរួមគ្នាដោយស្អិតរមួតបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ការនូវជំងឺកូវីដ១៩

2021/07/15 07:08:52 pm        423

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យយោធា ត្រូវធ្វើការរួមគ្នា​ឲ្យកាន់​តែស្អិតរមួតបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ការនូវជំងឺកូវីដ១៩ ខណៈជំងឺដ៏កាចសាហាវមួយនេះ បាន​កំពុងយាយីយ៉ាងខ្លាំងនៅប្រទេសកម្ពុជា រហូត​បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបាត់បង់ជីវិត រាប់រយនាក់ក្នុងរយៈពេលប៉ុន្មានខែមកនេះ។

ថ្លែងតាមរយៈសាអេឡិចត្រូនិច(តេលេក្រាម) កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ទាំងពិភពលោកក៏ដូចជា​ប្រទេស​​កម្ពុជា​យើងទាំងមូលបានកំពុងផ្ទុះឡើងយ៉ាងខ្លាំងនូវជំងឺកូវីដ១៩នេះ ដូច្នេះក្នុងនាមយើង​ជាក្រុម​គ្រូពេទ្យ គប្បី​​ត្រូវបង្កើនសកម្មភាពរួមគ្នាបន្ថែមទៀតជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយ​ត្រូវ​បន្តធ្វើការចាក់វ៉ាក់សាំងជូនពួកគាត់ឲ្យបានឆាប់រហ័ស​ស្របទៅតាមគោលដៅ​ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់ជាបន្តបន្ទាប់នោះ។

សម្តេចពិជ័យសេនា ទៀ បាញ់បានបញ្ជាក់ថា​«យើងត្រូវតែរួមគ្នាធ្វើសង្រ្គាម​ជាមួយ​ជំងឺកូវីដ១៩នេះ​ទាំងនេះ សុទ្ធ​ជា​បញ្ហា​ដែលយើងបានឃើញទាំងអស់គ្នាហើយ ដូច្នេះយើងត្រូវតែបំពេញ​ដោយ​ភាព​ស្មោះស្ម័គ្រ ត្រូវយកចិត្តទុកដាក់ និងបង្កើនការទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតពីគ្រប់​កន្លែងទាំងអស់​ឲ្យ​បានដិតដល់ព្រមៗគ្នា ដើម្បីឲ្យក្លាយទៅជាកម្លាំងមួយនាំវ៉ាក់សាំងរបស់យើងយកទៅ​បញ្ជ្រាប​ នូវរាំង​​​កាយ​​មនុស្ស​ឲ្យបាន​មួយ​ចំនួនណា ស្របទៅតាមគោលការណ៍​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនោះ»។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ ក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់មិន​ត្រូវ​យកកម្រៃ​ពីបងប្អូនប្រជាពលរដ្ឋនោះឡើយ​ពេលដែលធ្វើការចាក់វ៉ាក់សាំង​ជូនបងប្អូន​ប្រជា​ពលរដ្ឋនោះ ខណៈពេលនេះ​គឺជាពេលដែលយើងត្រូវ​សាមគ្គីគ្នាជួយ​ស្រោចស្រង់​អាយុជីវិត​របស់​បងប្អូន​ពលរដ្ឋខ្មែរ ដែល​ពួកគាត់​កំពុងមានទុក្ខធុរៈយ៉ាងខ្លាំង​ដោយសារតែបញ្ហា​មេរោគ​កូវីដ១៩នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ របស់​ក្រុមគ្រូពេទ្យ​ក្រសួងការពារជាតិ សម្រេចបានចំនួនសរុប ២,១៨៤,៩២៧នាក់ហើយ ខណៈយុទ្ធនាការនេះ បានកំពុងបន្តទៀតនៅតាមបណ្តាខេត្តនានា​ ស្របទៅតាមគោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm