រដ្ឋប្រមូលវិភាគទានបានប្រមាណ ១៣០០លានរៀលពីក្រុមហ៊ុនដែលមិនបានជ្រើសរើស​ជនមានពិការភាព​ចូលបម្រើការងារ

2024/03/18 06:08:54 pm        234

នៅក្នុងឆ្នាំ២០២៣កន្លងទៅរដ្ឋប្រមូលថវិកាបានជិត ១៣០០ លានរៀលពីការបង់ភាគទាន របស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមិនបាន​ជ្រើសរើសជន​មាន​ពិការភា​ព​ឱ្យ​ចូល​បំពេញ​ការងារ​នៅ​ក្នុង​ស្ថាប័ន​របស់ខ្លួន។ នេះជាទិន្នន័យទទួលបានពីមូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច ក្នុង​ឱកាសសន្និបាតបូកសរុបការងាររបស់ខ្លួន។

កន្លងមករាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យ កំណត់ឱ្យទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ត្រូវ​ជ្រើស​រើស​ជនមានពិការភាពឱ្យចូលបម្រើការងារក្នុងស្ថាប័នរបស់ខ្លួន។ សម្រាប់ស្ថាប័នរដ្ឋ គឺ​ត្រូវ​ជ្រើស​រើសជនមានពិការភាពចូលបម្រើការងារឱ្យបាន២ភាគរយ នៃចំនួនមន្ត្រីសរុប។ ចំណែក ក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ត្រូវជ្រើស​រើស​ជន​មាន​ពិការ​ភាព​ឱ្យ​ចូល​បម្រើ​ការងារ​១​ភាគរយ​ នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន។

ជុំវិញលើ​ការងារនេះ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជដ្ឋាភិបាលទទួលបន្ទុកជា នាយក​មូល​និធិ​ជន​ពិការលើកឡើងថា ក្រសួងស្ថាប័ន​រដ្ឋ​ក្នុង​ពេល​បច្ចុប្បន្ន​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅ​តាម​អនុ​ក្រឹត្យ​កំណត់។ ជាក់ស្ដែងក្រសួងស្ថាប័នរដ្ឋ សម្រេចបាន​ការ​ជ្រើសរើស​ជន​មាន​ពិការ​ភាព​រហូត​ដល់​ជិត​៣​ភាគរយ ឱ្យចូលបម្រើការងារ។ រីឯក្រុមហ៊ុន រោងចក្រ ស្ថាប័នឯកជន ហាក់ពុំទាន់​អនុវត្ត​បាន​ខ្ជាប់​ខ្ជួននោះទេ។ យ៉ាងណាម៉ិញ ពុំទាន់មានការផាកពីន័យជាកំហិតនោះទេ គឺស្ថិ​ត​នៅ​​លើការចូលរួមជាការស្ម័គ្រចិត្តនៅឡើយ។ ឯកឧត្តមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣កន្លងទៅ គឺក្រុមហ៊ុនចំនួន ៨០ ដែល​មិន​បាន​ជ្រើស​រើស​ជន​មាន​ពិការ​ភាពចូលបម្រើការងារ បានបង់ភាគទានដោយស្ម័គ្រចិត្តជាសាច់ប្រាក់ចំនួនជិត ១៣០០​លាន​រៀល​។

ពាក់ព័ន្ធនឹងការបំពេញការងារនេះ សម្រាប់ជនមានពិការភាពលើកឡើងថា ពួក​គេ​ក៏​មាន​សមត្ថភាព​បំពេញ​ការងារដូចជាមនុស្សគ្មានពិការភាពផងដែរ។ នេះជាការលើកឡើងរបស់ ជន​មាន​ពិការ​ភាព ដែលកំពុងបំពេញការងារជាមន្ត្រីនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា។ ពួកគេមើលឃើញពីការផ្ដល់ឱកាសប្រសើរជាងមុន សម្រាប់ជនមានពិការភាព។ ក្នុង​នាម​ជា​ជន​មានពិការភាព ពួកគេលើកឡើងថាភ្ជាប់ជាមួយការផ្ដល់ឱកាសនេះ ជនមាន​ពិការភាព​ក៏​ត្រូវ​ពង្រឹង​សមត្ថភាពឱ្យខ្លាំងក្លា ផងដែរ។

ផ្អែកតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ២០២១ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ បានបញ្ជាក់ថាអត្រាជនមានពិការភាព កម្ពុជា មានប្រមាណ ៥.៣% (ប្រមាណ ៨៧២,៥២៧ នាក់) នៃចំនួនប្រជាជនសរុបប្រមាណជាង ១៦លាននាក់។ ផ្តើមចេញពីបញ្ហានេះ រាជ​រដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និង លិខិ​តូប​ករណ៍​អន្តរជាតិ​ផ្សេង​ៗ បានកសាងនិងដាក់ឱ្យអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រម​ទាំង​បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm