រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំវគ្គតម្រង់ទិសស្ដីពីប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យ

2024/03/18 06:47:16 pm        170

បន្ទាយមានជ័យ៖​ នៅព្រឹកថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២៤​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បាន​រៀប​ចំ​វគ្គ​តម្រង់​ទិស​ ស្ដីពីប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាន​ និងនាំពាក្យជូន​ដល់​មន្ទីរ​អង្គភាព​ស្ថាប័ន​ពាក់​ព័ន្ធ​ជុំវិញ​ខេត្ត​ ដើម្បីធ្វើការឆ្លើយតបប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ​ ក៏ដូចជាចូល​រួម​ផ្សព្វ​ផ្សាយ​នូវ​សមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានសម្រេចនាពេលកន្លងមក​ ធ្វើឡើង​ក្រោម​អធបិតី​ភាព​ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍​ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន​ និង​សាធារណមតិ (គ.ស.ព.ស.) ធ្វើឡើងនៅសាលប្រជុំ​ធំសាលាខេត្តបន្ទាយមានជ័យ​។

នាឱកាសនោះ​ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍​ នៃគ.ស.ព.ស​ បានលើក​ទឹកចិត្ត​ឱ្យ​គ្រប់​តួ​អង្គ​ពាក់ព័ន្ធ​​ត្រូវ​បង្កើនការយកចិត្តទុកដាក់តាមដាន​ និងអនុវត្តការងារ​ទាំង​អស់​ដោយ​ប្រតិកម្ម​ឆ្លើយ​តប​​ឱ្យ​បានទាន់ពេលវេលា និងការងារបែបបុរេសកម្ម ជាពិសេសដោយត្រូវព្យាករណ៍ទុក និងមាន​ផែន​​ការ​ជាមុនសម្រាប់ហេតុការណ៍ ឬប្រធានបទណា ដែលអាចនឹងកើតឡើងនៅពេលខាងមុខ ដោយ​​មិន​ត្រូវរង់ចាំឱ្យហេតុការណ៍នោះកើតឡើងទេ។ ហើយត្រូវ​មាន​កិច្ច​សហការ​គ្នា​ក្នុង​ការ​ជំរុញ​ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានឱ្យបានច្រើនសំដៅលើកកម្ពស់សមិទ្ធផលការងារ ប្រមូល និង​បង្កើន​រូបភាពវិជ្ជមាន បញ្ជាក់ពីការពិតនៅក្នុងសង្គមកម្ពុជា ក៏ដូចជាធ្វើ​ការ​ឆ្លើយ​តប​ឱ្យ​ទាន់​ពេល​វេលា គ្រប់គ្រងស្ថានភាព និងព័ត៌មានប្រកបដោយប្រសិទ្ធភាព​។

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តម​ ក៏បានស្នើឱ្យអ្នកនាំពាក្យរដ្ឋបាលខេត្ត​ មន្ទីរ​ អង្គភាព​ ពាក់ព័ន្ធ​ជុំវិញខេត្ត បង្កើនការយកចិត្តទុកដាក់ និង​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សហការ​ឱ្យ​ទាន់​ពេល​វេលា ដោយបង្កើនការតាមដានព័ត៌មានទាំងតាមរយៈបណ្តាញអ្នកនាំពាក្យ និងបណ្តាញ​ព័ត៌មាន​ផ្សេង​ទៀត ដើម្បីឆ្លើយតបឱ្យ​ទាន់ពេលវេលា ប្រកបដោយភាពស៊ីសង្វាក់ និង​សហ​ប្រតិបត្តិ​ការ​ល្អ៕​ អត្ថបទ​ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm