ជំនួយយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល មានភាពយឺតយ៉ាវណាស់ ចំពេលមានជម្លោះអំពីការលុកលុយក្រុងរ៉ាហ្វា

2024/03/18 09:36:04 pm        125

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូប បាននិយាយថា ជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែល មានភាពយឺតយ៉ាវណាស់ ចំពេលមានជម្លោះជុំវិញប្រតិបត្តិការដែលបានគ្រោងទុកនៅទីក្រុងរ៉ាហ្វា។

ដោយមានភាពតានតឹងកើនឡើងរវាងលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មន្ត្រីដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ការបញ្ជូនអាវុធ និងគ្រាប់រំសេវ «មានភាពឆាប់រហ័សណាស់» បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។

មន្ត្រីរូបនោះ បានប្រាប់ទូរទស្សន៍ ABCរបស់សហរដ្ឋអាមេរិកថា ប៉ុន្តែ«ឥឡូវនេះ យើងមើលឃើញថា វាយឺតណាស់ ដោយបន្ថែមថា អ៊ីស្រាអែលកំពុងអស់គ្រាប់រំសេវនិងគ្រាប់កាំភ្លើងធំ ធុន១៥៥មីលិ្លម៉ែត្រ សម្រាប់រថក្រោះរបស់ខ្លួន។

ប្រធានាធិបតីអាមេរិក កំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែលជុំវិញការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា ចំពេលមានសង្រ្គាមដ៏អាក្រក់បំផុតដែលបានវាយលុក ចាប់តាំងពីក្រុមហាម៉ាស ចូលកាន់កាប់ក្នុងឆ្នាំ ២០០៧។

កាលពីសប្តាហ៍មុន លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា ដែលជាមន្ត្រីជាប់ឆ្នោតជនជាតិជ្វីហ្វមានឋានៈខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក បាននិយាយថា លោកណេតាន់យ៉ាហ៊ូ (Netanyahu) បានវង្វេងផ្លូវ ហើយគួរតែរៀបចំការបោះឆ្នោតមួយសម្រាប់អ្នកជំនួសដ៏មានសក្តានុពល។

លោក Schumer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំជឿថា ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ដែលយើងចង់បាន អ៊ីស្រាអែលត្រូវតែធ្វើការកែតម្រូវមធ្យោបាយសំខាន់ៗមួយចំនួន»។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        22
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        65
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm