ការវាយប្រហាររបស់ប៉ាគីស្ថាន បានកំណត់គោលដៅទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមតាលីបង់ប៉ាគីស្ថាន នៅអាហ្វហ្គានីស្ថាន

2024/03/18 11:01:53 pm        58

មន្ត្រីសន្តិសុខពីរនាក់ បាននិយាយថា ការវាយប្រហារតាមអាកាសប៉ាគីស្ថាន បានកំណត់គោលដៅទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមតាលីបង់ប៉ាគីស្ថានក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃចន្ទនេះ រយៈពេលពីរថ្ងៃ បន្ទាប់ពីក្រុមបះបោរ បានសម្លាប់ទាហាន៧នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដ៏បំផ្លិចបំផ្លាញ នៅភាគពាយព្យ។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីយោធាប៉ាគីស្ថានទេ ហើយរដ្ឋាភិបាលតាលីបង់ នៅអាហ្វហ្គានីស្ថាន បានចាត់ទុកការវាយប្រហារមនេះទំនងជាបង្កើនភាពតានតឹងរវាងប្រទេសជិតខាង។

មន្ត្រីសន្តិសុខ និងចារកម្មប៉ាគីស្ថានពីរនាក់ បាននិយាយថា ការវាយប្រហារតាមអាកាស ត្រូវបានធ្វើឡើងនៅក្នុងខេត្ត Khost និង Paktika ជាប់ព្រំដែនប៉ាគីស្ថាន។ មន្ត្រីទាំងនោះ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនមានសិទ្ធិនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈទេ។

មន្ត្រីទាំងអស់នោះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយមិនច្បាស់ទេថាតើយន្តហោះ បានចូលទៅជ្រៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬយ៉ាងណាទេ។ ក្រុមតាលីបង់ប៉ាគីស្ថាន ក៏បានអះអាងពីការវាយប្រហារនៅថ្ងៃចន្ទនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

អ្នកនាំពាក្យជាន់ខ្ពស់របស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់ប្រទេសប៉ាគីស្ថាន នៅស្រុក Barmal ក្នុងខេត្តPaktika បានបណ្តាលឲ្យស្ត្រី ៣នាក់ និងកុមារ៣នាក់ស្លាប់ ខណៈដែលស្ត្រីពីរនាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ នៅក្នុងខេត្ត Khost ។

ការវាយប្រហារតាមអាកាស បានកើតឡើង រយៈពេលពីរថ្ងៃបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបើករថយន្តផ្ទុកគ្រឿងផ្ទុះរបស់ខ្លួន ចូលទៅក្នុងប៉ុស្តិ៍យោធាមួយ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ទាហាន ៧នាក់។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm