អាជ្ញាធរ​ និង​ពលរដ្ឋ​ឃុំ​បុស​មន​ រីករាយ​ជាមួយ​សមិទ្ធផល​ថ្មី ​និង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល

2021/04/27 09:59:58 am        29

ស្វាយរៀង​ ៖ ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បុស​មន​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​ បាន​សម្តែង​ក្តី​រីករាយ ​និង​អបអរសាទរ​ជាមួយ​សមិទ្ធផល​ថ្មី​នៅ​មូលដ្ឋាន ​ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង ការយក​ចិត្តទុកដាក់​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ឃុំ​បុស​មន​។


ជាក់ស្តែង ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ ​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ​ទទួលបន្ទុក​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​ អមដំណើរ​ដោយ​ឯកឧត្តម ស៊ុយ ជី​ហ៊ាង ​ប្រធាន​ក្រុម​ការ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​បុស​មន​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សាឃុំ ​និង​ប្រជា​ការពារ ​ឃុំ​បុស​មន​ ព្រមទាំង​ផ្តល់​ថវិកា​ជាង​៥០​លាន​រៀល ​ដើម្បី​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវលំ​មួយ​ខ្សែ ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក កែវ សាន មេឃុំ​បុស​មន​ បានឱ្យដឹងថា​ ផ្លូវលំ​មួយ​ខ្សែ​នេះ ​គឺជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឃុំ​បុស​មន សម្រាប់​ធ្វើដំណើរ និង​ដឹក​កសិផល​ទៅកាន់​ទីផ្សារ ​មាន​ប្រវែង​សរុប​២២៥១​ម៉ែត្រ ​ដោយ​ឆ្លងកាត់​ភូមិ​ស្រម៉​ឃុំ​បុស​មន ​មាន​ប្រវែង​១៧៦៤​ម៉ែត្រ ​ចូលទៅ​កាន់​ឃុំ​ថ្នា​ធ្នង់​ប្រវែង​៤៨៧​ម៉ែត្រ ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង​៥០​លាន​រៀល​។

ឯកឧត្តម​ ទេសរដ្ឋមន្ត្រី ​លី ធុជ​ បាន​មាន​ប្រសាសន៍​ថា ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន តែង​បំពេញ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម ​និង​ធានា​និរន្តរភាព ​នៃ​វឌ្ឍនភាព​មូលដ្ឋាន​។

ឯកឧត្តម​ បន្តថា​ រាជរដ្ឋាភិបាល កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ​នៅតែ​រក្សា​បាន​នូវ​ការ​គិតគូរ​ខ្ពស់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ ​ធានា​សុខ​សន្តិភាព ​និង​វឌ្ឍនភាព​សង្គម ​ប្រកបដោយ​ទស្សនវិស័យ​ច្បាស់លាស់​។

ឯកឧត្តម ស៊ុយ ជី​ហ៊ាង មានប្រសាសន៍ថា សមិទ្ធ​ជាច្រើន​ដែល​កើតចេញ ​និង​ផុស​ឡើង​នៅ​មូលដ្ឋាន​នេះ ​គឺជា​កិច្ចខិ​តខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​,​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ​និង​ក្រុមការងារ​គ្រប់ផ្នែក​ ក្រោម​ការដឹកនាំ ​និង​ចង្អុលបង្ហាញ​ប្រកបដោយ​ចក្ខុវិស័យ​ខ្ពស់​របស់ ​សម្តេច​តេ​ជោ ហ៊ុនសែន​។ ឯកឧត្តម​ បាន​អំពាវនាវ និង​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន គិតគូរ​ខ្ពស់​ដល់​សុខទុក្ខ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ​ជាពិសេស​ធានា​សន្តិសុខ​សុវត្ថិភាព ​ព្រមទាំង​រួមគ្នា​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូ​វីដ​–១៩​។

ឯកឧត្តម​ ទេសរដ្ឋមន្ត្រី លី ធុជ ​បាន​អញ្ជើញ​ប្រគល់​ថវិកា​ជាង​៥០​លាន​រៀល ​ជូន​លោក កែវ សាន មេឃុំ​បុស​មន ​ដើម្បី​ចាត់ចែង​សង​ថ្លៃ​ការ​ស្តារ​ឡើងវិញ​ផ្លូវលំ​មួយ​ខ្សែ​,​ប្រគល់​ឯកសណ្ឋាន ​ដល់​ប្រជា​ការពារ​ឃុំ​,​ផ្តល់​សម្ភារៈ​ការិយាល័យ និង​ថវិកា​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​និង​ក្រុម​ប្រឹក្សា​ឃុំ​បុស​មន ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ដើម្បី​ក្រាល​ការ៉ូ​អគារ​សាលាឃុំ​បុស​មន ​ដែល​ទើប​សាងសង់​រួច​ផងដែរ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm