ឯកឧត្តម ហេង សួរ ជំរុញឱ្យគណៈកម្មាធិការជាតិប្រឆាំង​ពលកម្មកុមារ​ពង្រឹងការផ្សព្វផ្សាយ​សកម្មភាពឱ្យទូលំទូលាយដល់សាធារណជន

2024/03/18 11:31:13 pm        81

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំងពលកម្មកុមារ បានណែនាំឱ្យបង្កើន​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ឱ្យទូលំ​ទូលាយ​ដល់​សាធារណជន ដើម្បី​បង្ហា​ញ​ពី​កិច្ច​ខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ។

នៅក្នុងកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ​ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពង្រឹង​ការផ្សព្វផ្សាយ​នឹង​ធ្វើ​ឱ្យ​សាធារណ​ជន បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក៏​ដូច​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាព​ប្រឆាំង​ពលកម្ម​កុមារ ហើយក៏នឹងរួម​ចំណែក​យ៉ាងខ្លាំង​ដល់​កិច្ច​ការពារ​កុមារ​ឱ្យ​កាន់​តែទូ​លំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

សូម​បញ្ជាក់ថា កិច្ចប្រជុំនេះ គឺជា​កិច្ច​ប្រជុំ​លើកទី១ រប​ស់​គណៈកម្មាធិការជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ដែល​មាន​គោលបំ​ណង​បង្ហាញ​ពី​សមាសភាព​នៅ​ក្នុង​សេចក្តី​សម្រេច​ស្តីពី​ការ​តែង​តាំង​សមាស​ភាព​របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ(គ.ព.ជ.)ក្នុងអាណត្តិថ្មី និងការ​បង្កើន​កិច្ច​ការ​សហការ​អន្តរ​ក្រសួង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ដើម្បី​ប្រឆាំង​នឹង​ពលកម្ម​កុមារ​គ្រប់​រូបភាព។

ក្នុងកិច្ចប្រជុំនេះដែរ ក្រោយពីការប្រកាសសមាសភាពក្នុងអាណត្តិថ្មី កិច្ចប្រជុំបាន​ពិភាក្សា​យ៉ាង​ផុសផុ​ល​ពីសំណាក់ក្រសួងពាក់ព័ន្ធនានាដែលជាអនុប្រធាន និងជាសមាជិក​គណៈកម្មាធិការ​ផង​ដែរ​។

ទន្ទឹមនឹងនេះ ក្រៅពីការបង្កើនការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការ ត្រូវ​មាន​ភាព​បុរេសកម្ម និងធ្វើសកម្មភាពឱ្យមានប្រសិទ្ធបន្ថែមទៀតដើម្បីបង្ហាញពីវឌ្ឍនភាព និង​ភាព​កាន់​តែ​ប្រសើរឡើងបន្ថែមទៀតជុំវិញការប្រឆាំងពលកម្មកុមារ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        59
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm