យោធាចិន បានរិះគន់អាមេរិក បន្ទាប់ពីសារព័ត៌មានរ៉យទ័ររាយការណ៍អំពីផ្កាយរណបចារកម្មរបស់ក្រុមហ៊ុន SpaceX

2024/03/19 01:06:42 am        116

យោធាចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងសន្តិសុខពិភពលោក ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់សារព័ត៌មានរ៉យទ័រ ដែលបានរកឃើញថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk កំពុងសាងសង់ផ្កាយរណបចារកម្មរាប់រយសម្រាប់ទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពចំនួន៥ដែលដឹងអំពីកម្មវិធីនេះថា អង្គភាព Starshield របស់ក្រុមហ៊ុន SpaceX កំពុងអភិវឌ្ឍន៍បណ្តាញផ្កាយរណប ក្រោមកិច្ចសន្យាតម្លៃ ១,៨ពាន់លានដុល្លារ ជាមួយការិយាល័យស្រាវជ្រាវជាតិ(NRO)។ 

គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន (PLA) បាននិយាយថា កម្មវិធី របស់ក្រុមហ៊ុន SpaceX បានលាតត្រដាងពី«ភាពគ្មានការអៀនខ្មាស និងស្តង់ដាពីរ របស់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាចិនថា បានគំរាមកំហែងសន្តិសុខសហរដ្ឋអាមេរិកនោះ។

Junzhengping ជាគណនីមួយដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន (PLA) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo កាលពីថ្ងៃអាទិត្យថា៖«យើងជំរុញឲ្យក្រុមហ៊ុនអាមេរិក កុំជួយមនុស្សអាក្រក់ធ្វើអំពើអាក្រក់»។ គណនីនេះ មានអ្នកតាមដានចំនួន ១,១លាននាក់។

សារបង្ហោះ បានបញ្ជាក់ថា៖«ប្រទេសទាំងអស់នៅទូទាំងពិភពលោក គួរតែមានការប្រុងប្រយ័ត្ន និងការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខថ្មី និងកាន់តែធំដែលបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។

លោក Wang Yanan ដែលជានិពន្ធនាយកនៃទស្សនាវដ្តី Aerospace Knowledge ជាទស្សនាវដ្តីដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ត្រូវបានដកស្រង់សម្តីនៅក្នុងបទសម្ភាសន៍មួយដោយនិយាយថា គម្រោងផ្កាយរណបរបស់ក្រុម SpaceX បង្កបញ្ហាប្រឈមចំពោះសន្តិសុខ និងស្ថិរភាពពិភព       លោក។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        5
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        375
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        422

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm