ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ មន្ទីរព្យាបាលចំនួន ៩៩ ត្រូវបានបិទដោយមានកំហុសឆ្គងធ្ងន់ធ្ងរ

2024/03/19 01:07:24 am        156

ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរព្យាបាលចំនួន៩៩ ត្រូវបានបិទ ក្នុងនោះមូលដ្ឋានសុខាភិបាលឯកជន ចំនួន១៤ទីតាំង ឱសថស្ថាន១ ក្រុមហ៊ុនអាហរ័ណ-នីហរ័ណឱសថ២ និងអគារលក់ឱសថបុរាណចំនួន២ ត្រូវបានបិទដោយមានកំហុសឆ្គងធ្ងន់ធ្ងរ។ ឱសថស្ថាន និងក្រុមហ៊ុនអាហរ័ណ-នីហរ័ណឱសថ មួយចំនួនទៀតត្រូវបានតម្រូវឱ្យកែលម្អទៅតាមបទដ្ឋានគតិយុត្តជាធរមាន ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល។

​ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពវិស័យសុខាភិបាលនាពេលចាប់ផ្តើមរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា រហូតដល់បច្ចុប្បន្ន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត កិច្ចការនិយ័តកម្មសេវាសុខាភិបាល នេះជាការកិច្ចអាទិភាព ហើយជាការជួយធ្វើយ៉ាងណាឲ្យសេវាសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងសេវាសាធារណៈ ទាំងសេវាឯកជន ដើរទន្ទឹមគ្នាហើយស្ថិតនៅក្នុងនិយាមប្រតិបតិ្តបានល្អ ស្របជាមួយនឹងស្ថានភាពរបស់ប្រទេសយើង។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានលើកឡើងទៀតថា ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានដល់សាធារណជន និងរដ្ឋបាលរាជធានី-ខេត្ត ស្តីពីការចែកចាយ និងផ្សព្វផ្សាយ លក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង គ្មានលេខបញ្ជីកា ឬលេខប្រវេសន៍ ឬក្លែងក្លាយ ដែលក្នុងនោះមានផលិតផលសុខភាព ២៣ មុខ ត្រូវបានហាមឃាត់មិនអនុញ្ញាតឱ្យចរាចរនៅលើទីផ្សារ។ តាមដានត្រួតពិនិត្យការផ្សព្វផ្សាយផលិតផលសុខភាព មិនស្របច្បាប់តាមបណ្តាញទំនាក់ទំនងសង្គម ចំនួន ៤២ ករណី។បានចុះត្រួតពិនិត្យឱសថស្ថាន និងឱសថស្ថានរង តាមបណ្តារាជធានី-ខេត្ត ចំនួន ១៧១ កន្លែង ដើម្បី បញ្ជាក់ពីភាពត្រឹមត្រូវ និងកែលំអ ព្រមទាំងវាយតម្លៃជំហានបន្ទាប់។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូនពីផែនការ សម្រាប់ការអនុវត្តវិធានគន្លឹះសុខាភិបាលដូចខាងក្រោម៖ កែលម្អឱ្យប្រសើរឡើងជាលំដាប់ នូវគុណភាពសេវានៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់ប្រជាជន។ ប្រជាជនត្រូវទទួលបានសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ត្រឹមត្រូវ ទាន់ពេលវេលា ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ដល់អាយុជីវិត។ ពង្រឹងជាប្រចាំនូវសមត្ថភាពផ្តល់សេវាថែទាំសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសធានានូវដំណើរការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍ និងការលើកកម្ពស់ការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបង្ហាញពីទស្សនទានវិស័យសុខាភិបាល ដោយបានសង្កត់ធ្ងន់ថា កិច្ចការទាំងអស់នេះ គឺជាភារកិច្ចសំខាន់បំផុតដែលថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវតែប្តេជ្ញាចិត្តអនុវត្តឱ្យបានជាជំហានបន្តបន្ទាប់ ដើម្បីសម្រេចបានកម្មវិធីគោលនយោបាយអាទិភាពវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យ ទទួលបានលទ្ធផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២៤ និងបណ្តាឆ្នាំខាងមុខ៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        114
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm