TikTok និង «រូបមន្តពិសេស» របស់បណ្ដាញសង្គម ជាប់ក្នុងជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន

2024/03/19 02:26:04 am        160

ក្នុងពេលដែលយុទ្ធនាការរបស់សហរដ្ឋអាមេរិក ដើម្បីផ្ដាច់បណ្ដាញសង្គម TikTok ចេញពីក្រុមហ៊ុនមេរបស់ចិន កំពុងឆ្ពោះទៅកាន់ព្រឹទ្ធសភា អ្នកវិភាគនិយាយថា ការឆ្លើយតបរបស់ទីក្រុងប៉េកាំង ចំពោះការបង្ខំឲ្យលក់កម្មវិធី ឬអេប និងដំណើរការនៃ «រូបមន្តពិសេស» របស់បណ្ដាញសង្គមនេះ នឹងមានភាពច្បាស់លាស់ណាស់ នោះគឺថា មិនលូកដៃចូល។

នៅក្រោមច្បាប់ថ្មីដែលទទួលបានអនុម័តពីសភាតំណាងរាស្ត្រ កាលពីសប្តាហ៍មុន បណ្ដាញសង្គម TikTok អាចត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក ប្រសិនបើបណ្ដាញសង្គមនេះមិនកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺក្រុមហ៊ុន ByteDance។

ប៉ុន្តែនៅក្នុងសមរភូមិលើអនាគតរបស់ TikTok នៅសហរដ្ឋអាមេរិក អ្វីដែលមនុស្សជាច្រើនមើលឃើញពីការលេចឡើងនូវភាពផ្ទុយគ្នា នោះគឺខណៈពេលដែលក្រុមហ៊ុនព្យាយាមបញ្ចុះបញ្ចូលសភាអំពីឯករាជ្យភាពរបស់ខ្លួនពីទីក្រុងប៉េកាំង ប្រទេសចិនឯណោះវិញបានចេញមុខការពារក្រុមហ៊ុន។

ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងប៉េកាំងមិនចង់បានគំរូមួយ ដែលត្រូវបានកំណត់ឡើង ដើម្បីឲ្យក្រុមហ៊ុនចិនលក់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្លួននោះឡើយ ក្នុងនោះរួមទាំងដំណើរការនៃកម្មវិធីដែលដៃគូប្រកួតប្រជែងជាច្រើនច្រណែនផងដែរ។

លោក Mei Xinyu សេដ្ឋវិទូដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានប្រាប់សារព័ត៌មាន AFP ថា៖ «ការគំរាមកំហែងបែបនេះ គឺដូចជាការប្លន់ទាំងពេលថ្ងៃ។ អ្វីៗទាំងអស់ត្រូវបានពិចារណា សកម្មភាពរបស់រដ្ឋាភិបាលចិន រហូតមកដល់ពេលនេះ មានភាពស្លូតបូតណាស់។ អ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែស្នើឡើង គឺជាវិធីដែលទៅហួសពីព្រំដែនកំណត់»។

សមាជិកសភា និងទីភ្នាក់ងារសន្តិសុខអាមេរិក និយាយថា TikTok បង្ហាញពីការគំរាមកំហែង ពីព្រោះប្រទេសចិនអាចចូលប្រើប្រាស់ និងប្រើប្រាស់ទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ដែលកម្មវិធីនេះប្រមូលបាន ដើម្បីគ្រប់គ្រងលើ និងចារកម្ម។ TikTok បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនបានចំណាយប្រហែល ១,៥ពាន់លានដុល្លារអាមេរិកលើគម្រោងឈ្មោះ «Project Texas» ដែលទិន្នន័យអ្នកប្រើប្រាស់អាមេរិក នឹងត្រូវបានរក្សាទុកនៅសហរដ្ឋអាមេរិក។ តែយ៉ាងណាក្ដី សមាជិកសភា និងស្ថាប័នជាច្រើន ក្នុងនោះរួមទាំង FBI ផងដែរ នៅតែមិនជឿជាក់នោះឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm