ពលរដ្ឋនៅតាមបណ្ដាស្រុកនៃខេត្ដសៀមរាប ចាប់ផ្ដើមទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩

2021/07/15 09:16:58 pm        415

សៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនកុះករ បានទៅទទួល​វ៉ាក់សាំង​បង្ការជំងឺកូវី១៩ ពីរាជរដ្ឋាភិបាល បន្ទាប់ពីអាជ្ញាធរខេត្ដសៀមរាប ផ្ដល់​វ៉ាក់សាំងជូនពលរដ្ឋ​ក្នុងក្រុងរយៈពេល១៤ថ្ងៃ។

លោក សយ សីហា មេឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលតំបន់របស់​លោក​គ្រប់គ្រង មានអ្នកឆ្លងជំងឺកូវីដ១៩ ជាច្រើន និងមានម្នាក់ស្លាប់ផងដែរ។

លោកបានបន្ដថា ប្រជាពលរដ្ឋនៅឃុំត្រពាំងធំ ដែលមានអាយុឆ្នាំ១៨ឡើងទៅត្រូវបានទទួល​វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩ មានជិត៦ពាន់នាក់ ​ដែលមានស្មើ នឹង៩ភូមិ។លោក បានបន្ដថា ចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩នេះ ​ធ្វើឡើងចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃ និងចាប់​ពីម៉ោង១រសៀល​ដល់ម៉ោង៤ល្ងាចចាប់ពីថ្ងៃទី១៥ ខែកក្កដានេះ ដែលមានក្រុមគ្រូពេទ្យជួយផ្ដល់វ៉ាក់ និងជួយ​សម្រប​សម្រួលជាង២០នាក់ មកពីតំបន់ប្រតិបត្ដិការសឹករងខេត្ដកំពង់ធំ របស់យោធភូមិភាគទី៤ ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្ដសៀមរាប មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានអាយុត្រូវបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងស្រុកនេះ មាន​ចំនួន​ជាង៥ម៉ឺននាក់​ ហើយទីតាំងកន្លែងចាក់វ៉ាក់សាំងមានចំនួន៩ទីតាំង និងក្រុមគ្រូពេទ្យ​មានជាង១០០នាក់ មកយោភូមិភាគទី៤។

លោក បានបន្ដថា ក្រុមការងារចម្រុះបានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ នៅ​ដែល​រស់នៅស្រុកប្រាសាទបាគង រួមមាន នៅទីរួមស្រុកប្រាសាទបាគង មានទីតាំង​ស្ថិតក្នុងបរិវេណ​អនុវិទ្យាល័យហ៊ុន សែន រលួស និង៨ទីតាំងទៀត នៅតាមសាលារៀនក្នុងឃុំដែលបានរៀបចំ​សម្រាប់​ឲ្យ​ពលរដ្ឋនៅមូលដ្ឋានដែលនៅជិតផ្ទះរបស់ពួកគាត់។លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ រក្សា​គម្លាត​សណ្តាប់ធ្នាប់ នៅ​ទីតាំង​ចាក់វ៉ាក់សាំង តាមឃុំនីមួយៗ សូម​កុំប្រជៀត​ ដណ្ដើម និង​ព្យាយាម​រុញគ្នា ដើម្បី​បាន​ចាក់មុននោះទេ។

សូម​ជម្រាបថា យុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ នៅតាមស្រុកនៃខេត្ដសៀមរាប នេះ ធ្វើឡើង​ចាប់ពីថ្ងៃទី១៥ ខែកក្កដានេះតទៅ ដោយការចាប់ផ្ដើមដំបូងនេះ ​មានស្រុកប្រាសាទបាគង ស្រុក​សូទ្រនិគម ដោយតាមផែនការ ការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមស្រុកទាំងអស់ នៃខេត្ដសៀមរាប​មានចំនួនប្រមាណ៣០ម៉ឺននាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕

អត្ថបទ ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        49
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm