កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់រំសេវ៧ពាន់កុងតឺន័រទៅឲ្យប្រទេសរុស្ស៊ី

2024/03/19 05:11:48 pm        236

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងបានដឹកជញ្ជូន ប្រមាណ ៧,០០០ កុងតឺន័រ ផ្ទុកពេញទៅដោយគ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំមុន ដើម្បីជួយគាំទ្រដល់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានចែករំលែកការវាយតម្លៃនេះនៅក្នុងសន្និសីទសារព័ត៌មានប៉ុន្មានម៉ោងបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន ដោយបន្ថែមលើការបង្ហាញអាវុធជាបន្តបន្ទាប់របស់ប្រទេសនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយគូប្រជែង។

ចាប់តាំងពីដើមឆ្នាំ ២០២២ មក ប្រទេសកូរ៉េខាងជើងបានប្រើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាការរំខាន ដើម្បីបង្កើនការសាកល្បងអាវុធរបស់ខ្លួន ហើយក៏បានគាំទ្រទីក្រុងមូស្គូជុំវិញជម្លោះនេះផងដែរ ខណៈមេដឹកនាំលោក Kim Jong Un ព្យាយាមដើរចេញពីភាពឯកោខាងការទូត និងរួមគ្នាប្រឆាំងសហរដ្ឋអាមេរិក។

ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់ឲ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំ មីស៊ីល និងឧបករណ៍ផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយដុតបញ្ឆេះសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ដោយនិយាយថា ការបញ្ជូនអាវុធបែបនេះមានល្បឿនលឿន បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្ររវាងលោក Kim និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែកញ្ញាក្នុងទឹកដីរុស្ស៊ី។

តាមមន្ត្រីកូរ៉េខាងត្បូង និងអ្នកជំនាញឯកជន កូរ៉េខាងជើងអាចទទួលបានស្បៀងអាហារ និងជំនួយសេដ្ឋកិច្ចដែលត្រូវការចាំបាច់ និងជំនួយយោធាក្នុងគោលបំណងធ្វើទំនើបកម្មរបស់កងកម្លាំងលោក Kim តែទាំងក្រុងមូស្គូ ទាំងក្រុងព្យុងយ៉ាង បានបដិសេធថាមិនមានកិច្ចព្រមព្រៀងអាវុធរវាងប្រទេសទាំងពីរនោះទេ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm