អាមេរិក កំពុងថ្លឹងថ្លែងពីជម្រើសនៅអាហ្វ្រិក បន្ទាប់ពីយោធានីហ្សេ បញ្ជាឲ្យចាកចេញពីមូលដ្ឋានប្រឆាំងភេរវកម្មសំខាន់ៗ

2024/03/19 05:30:22 pm        118

មន្ទីរបញ្ចកោណ កំពុងធ្វើការជាមួយមន្ត្រីនីហ្សេ ដោយស្វែងរកមធ្យោបាយសម្រាប់កងទ័ពអាមេរិកស្នាក់នៅក្នុងប្រទេសនេះ ដែលជាមូលដ្ឋានសំខាន់សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្ម នៅអនុតំបន់សាហារ៉ាអាហ្វ្រិក បន្ទាប់ពីមានបញ្ជាមួយកាលពីចុងសប្តាហ៍ដែលពួកគេត្រូវចាកចេញ។

កាលពីសប្តាហ៍មុន គណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងឧបការីការបរទេសទទួលបន្ទុកកិច្ចការអាហ្វ្រិក លោកស្រី Molly Phee ឧបការីត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ លោក Celeste Wallander និងប្រមុខទីបញ្ជាការអាមេរិកនៅអាហ្រ្វិក លោកឧត្តមសេនីយ៍ Michael Langley បានធ្វើដំណើរទៅកាន់ប្រទេសនីហ្សេ ដើម្បីជួបជាមួយសមាជិកនៃរបបយោធា។

អ្នកស្រី Sabrina Singh អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីសហរដ្ឋអាមេរិក បានពិភាក្សា«យ៉ាងវែងនិងដោយផ្ទាល់» ជាមួយមន្ត្រីរបបយោធា ដែលមួយផ្នែកក៏ត្រូវបានជំរុញដោយការព្រួយបារម្ភអំពីទំនាក់ទំនងសក្តានុពលរបស់នីហ្សេជាមួយរុស្ស៊ី និងអ៊ីរ៉ង់។

អ្នកស្រី Singh បានបញ្ជាក់ថា៖«យើងមានបញ្ហានៅលើផ្លូវដែលនីហ្សេកំពុងធ្វើដំណើរ»។

អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karine Jean-Pierre បាននិយាយថា សហរដ្ឋអាមេ រិកកំពុង«តាមដានយ៉ាងដិតដល់នូវសកម្មភាពការពារជាតិរបស់រុស្ស៊ី» នៅទីនោះ ដើម្បី«វាយតម្លៃ និងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះបុគ្គលិក ផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក»។

កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំនេះ អ្នកនាំពាក្យរបបយោធា លោកវរសេនីយ៍ឯក Amadou Abdramane បាននិយាយថា ជើងហោះហើររបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់នីហ្សេក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺខុសច្បាប់។ ទន្ទឹមនឹងនេះ លោក Insa Garba Saidou ជាសកម្មជនក្នុងស្រុកដែលជួយអ្នកគ្រប់គ្រងយោធារបស់នីហ្សេជាមួយនឹងការទំនាក់ទំនងរបស់ពួកគេ បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខំឲ្យរបបយោធានេះ ជ្រើសរើសរវាងដៃគូយុទ្ធសាស្ត្រ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        340
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm