ជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក លិចលង់ផ្ទះជាង៤០ខ្នង និងពលរដ្ឋត្រូវជម្លៀសទៅទួលសុវត្ថិភាព

2021/07/15 04:35:04 pm        870

បាត់ដំបង៖ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះ និង​​ខូចខាត​នូវសម្ភារៈមួយចំនួនរបស់ប្រជាពលរដ្ឋជាង៤០គ្រួសារ ក្នុងភូមិសាស្ត្រចំណុចភូមិអូរធំ ឃុំភ្នំព្រឹក និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ហើយប្រជាពលរដ្ឋ ​ត្រូវបានអាជ្ញាធរជម្លៀស ទៅ​កាន់​ទីទួល​សុវត្ថិភាព​ជាបណ្តោះអាសន្ន ។

បើតាម​លោក ហុង ឆេត មន្ត្រី​គ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា ជា​លទ្ធផល​តាមការ​ពិនិត្យ​ជាក់ស្តែង បញ្ហាទឹកជំនន់នេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងភូមិសាស្រ្ត​ស្រុកភ្នំព្រឹក កាលពីពេលរសៀល ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២១ ហើយជំនន់ទឹកភ្លៀងនេះ ក៏បាន​បង្ក​ផលប៉ះពាល់ជាបឋម ទៅដល់ពលរដ្ឋចំនួនប្រមាណ៤០គ្រួសារ ។

លោក បានបន្តថា លុះដល់នៅថ្ងៃទី១៥ ខែកក្កដា ជំនន់ទឹកភ្លៀងនេះ ក៏បានបន្តធ្លាក់រាយប៉ាយ​​ផ្នែក​ខាងក្រោម បង្កឲ្យប៉ះពាល់ដល់ផលដំណាំដាំដុះ ដូចជា ពោត ដំឡូង..។ល។ ព្រមទាំងហេដ្ឋារចនា​សម្ព័ន្ធផ្លូវ​គ្រួសក្រហម ១ខ្សែរក្នុងឃុំបួរ ប្រវែងប្រមាណ២ ៥០០ម៉ែត្រ ក្នុងនោះទឹកបានហូរច្រោះ​កាត់​ដាច់ផ្លូវប្រវែងប្រមាណ ២៥០ម៉ែត្រ និងហូរកាត់ច្រោះបណ្តាលឲ្យខូចលូកាត់ផ្លូវចំនួន ២កន្លែង នៅ​ចំណុចខាងលិចផ្សារបួរ ឃុំបួរ ស្រុកភ្នំព្រឹក ផងដែរ។

លោក ហុង ឆេត បានបញ្ជាក់ថា ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន បានសំណូមពរដល់មន្ទីរជំនាញ សូមពិនិត្យលទ្ធភាពក្នុងការជួសជុលកែ​លម្អផ្លូវគ្រួសក្រហម​ដែល​រងផលប៉ះពាល់ និងខូចខាតខាងលើនេះឡើងវិញផង បន្ទាប់ទឹកស្រកចុះ ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        160
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        85
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm