កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើង២០នាក់ ក្នុងការវាយឆ្មក់នៅមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា

2024/03/19 05:51:01 pm        84

កងទ័ពអ៊ីស្រាអែល បានឆ្មក់ចូលបរិវេណមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ដោយបានសម្លាប់ខ្មាន់កាំភ្លើងជាង ២០នាក់ ក្នុងប្រតិបត្តិការមួយ ដែលអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន និយាយថា បានបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ និងបានបង្កអគ្គិភ័យឆាបឆេះអគារមួយកន្លែងក្នុងចំណោមអគារជាច្រើន។

យោធានិយាយថា កងកម្លាំងពិសេស ដែលគាំទ្រដោយកងទ័ពជើងគោក និងរថក្រោះ បានធ្វើប្រតិបត្តិការច្បាស់លាស់ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ថា មន្ទីរពេទ្យនេះ កំពុងត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀត ដោយមេដឹកនាំក្រុមហាម៉ាស។

អ្នកនាំពាក្យ លោក Daniel Hagari បាននិយាយថា យើងបានចាប់ខ្លួនជនសង្ស័យភេរវករជាង ២០០ នាក់ ដែលពេលនេះកំពុងត្រូវបានសួរចម្លើយ។ យើងបានសម្លាប់ភេរវករជាង ២០ នាក់នៅក្នុងបរិវេណមន្ទីរពេទ្យនេះ។

លោក Hagari និយាយថា ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ហើយក្រុមហាម៉ាស់ បានព្យាយាមបង្កើតមូលដ្ឋានរបស់ខ្លួនឡើងវិញនៅក្នុងមន្ទីរពេទ្យនេះ ដោយប្រើប្រាស់មន្ទីរពេទ្យជាទីលាក់ខ្លួនសម្រាប់ក្រុមភេរវករ។

មន្ទីរពេទ្យ Al Shifa ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា នៅមុនពេលសង្រ្គាម ហើយបច្ចុប្បន្ននេះ គឺជាកន្លែងថែទាំសុខភាពតែមួយគត់ដែលនៅតែដំណើរការ ទោះបីជានៅមានប្រតិបត្តិការដោយផ្នែកក៏ដោយ នៅភាគខាងជើងនៃដែនដីនេះ ហើយក៏ជាកន្លែងស្នាក់នៅរបស់ជនស៊ីវិលរាប់រយនាក់ដែលបានភៀសខ្លួន។

យោធាបាននិយាយថា កងទ័ពត្រូវបានណែនាំអំពីសារៈសំខាន់នៃប្រតិបត្តិការដោយប្រុងប្រយ័ត្ន ព្រមទាំងវិធានការនានាដែលត្រូវអនុវត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកជំងឺ ជនស៊ីវិល បុគ្គលិកពេទ្យ និងឧបករណ៍ពេទ្យ និងបាននិយាយថា អ្នកជំងឺមិនត្រូវបានតម្រូវឱ្យជម្លៀសខ្លួនចេញនោះទេ។

ក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យោធាអ៊ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្ម ថ្មីមួយ ដាក់គោលដៅដោយផ្ទាល់ទៅលើអគារមន្ទីរពេទ្យ ដោយមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ បុគ្គលិកពេទ្យ ឬអ្នកភៀសខ្លួននៅទីនោះឡើយ។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm