សម្ដេចធិបតី៖ ក្រោយព្រឹត្តិការណ៍បុណ្យទន្លេបញ្ចប់ដោយជោគជ័យ ព្រឹត្តិការណ៍សមរាត្រីអង្គរ​នឹងចូលមកដល់

2024/03/19 06:17:36 pm        149

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ថា ក្រោយពីព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ បានបញ្ចប់ទៅដោយជោគជ័យ ព្រឹត្តិការណ៍​សមរាត្រី​អង្គរ នឹងឈានចូលមកដល់ ហើយព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តនៅសៀមរាបអង្គរកាន់តែច្រើន ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី អបអរ​សាទរ​ចំពោះ​ពិធី​បុណ្យ​ទន្លេ​ លើក​ទី៨ រយៈពេលបីថ្ងៃ នៅលើទឹកដីខេត្តសៀមរាប ដែល​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ និងមានភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ពោរ​ពេញ​ដោយ​ក្តីសប្បាយរីករាយ។

សម្ដេចធិបតីបានបន្តថា ក្នុងខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺ​ព្រឹត្តិការណ៍​សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលា​ដែល​ព្រះអាទិត្យ​រះចំ​ពី​លើ​កំពូល​ប្រាសាទ​អង្គរវត្ត ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិ ទៅ​កម្សាន្ដនៅ​ខេត្តសៀមរាប កាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ។

សម្ដេចធិបតី​នាយករដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ឆ្នាំ២០២៤នេះ ក្រសួង​ទេសចរណ៍​​បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូប ព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី១លានរៀល ដល់៣លានរៀល ព្រម​ទាំង​លិខិត​សរសើរ​ផង​ដែរ។

ការទទួលរូបថត គឺធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ ខែមីនា ដោយផ្ញើទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ ហើយក្រុមការងារ នឹងធ្វើការវាយតម្លៃរូបថត ដែលស្អាតជាង​គេ​ចំនួន​១០​សន្លឹក ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សាព្វផ្សាយនានា របស់ក្រសួង​ទេសចរណ៍​ ហើយជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ ខណៈព្រឹត្តិការណ៍​សមរាត្រី​អង្គរ​ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ក្នុងសប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី២១ ២២ និង២៣ ខែមីនា។

បើយោង​តាមមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើកទី​៨ នាខេត្តសៀមរាប ដែលធ្វើឡើងនៅថ្ងៃទី១៥ ១៦ និង១៧ ខែមីនាកន្លងទៅនេះ មាន​ភ្ញៀវ​ទេសចរ​ជាង ៥៥ម៉ឺននាក់ ទៅលេងកម្សាន្ត ដែលក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជាង ៣ម៉ឺននាក់៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm