ក្រសួងសុខាភិបាលរៀបចំប្រព័ន្ធឆ្លើយតបបន្ទាន់អំពីជំងឺរាតត្បាតផ្សេងៗនៅទូទាំងរាជធានី-ខេត្ត

2024/03/19 06:34:28 pm        243

ក្រសួងសុខាភិបាល បានរៀបចំឱ្យមានក្រុមការងារឆ្លើយតបបន្ទាន់ និងទប់ស្កាត់នឹងជំងឺឆ្លង ដូច​ជា​ជំងឺ​ផ្តាសាយបក្សី (H5N1) ជំងឺអុតស្វា (Mpox) និងជំងឺរាតត្បាតដោយការពុលផ្សេងៗទៀត តាម​រយៈប្រព័ន្ធឆ្លើយតបបន្ទាន់ទាន់ពេលវេលា និងមាននៅទូទាំងរាជធានី-ខេត្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទ​សារ​ព័ត៌មា​ន​ ស្ដីពី​សន្និបាតសុខាភិបាលលើកទី៤៣ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៤។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តថា ជាការពិតប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា នៅ​តែ​ដំណើរ​ការ​ជាបន្តបន្ទាប់ ប្រព័ន្ធទទួលទូរស័ព្ទក្នុងកិច្ចការបន្ទាន់ ក្រសួង​សុខាភិបាល​បាន​រៀប​ចំ​ដំណើរ​ការ​។ ដូច្នេះកន្លងមកជាលទ្ធផលជំងឺផ្តាសាយបក្សី (H5N1)កី្ត ជំងឺអុតស្វា (Mpox)ក្តី ក៏​ដូច​ជា​ការពុលចំណីអាហារផ្សេងៗ ព័ត៌មាននេះត្រូវបានបញ្ជូនមកក្រសួងសុខាភិបាលបន្ទាន់ ហើយ​ក្រុម​ការងារដែលមានតាមបណ្តារាជធានី-ខេត្ត ក៏បានធ្វើ​សកម្មភាព​គួប​ផ្សំ​ជាមួយ​នឹង​ក្រុម​ជំនាញ​ពី​ថ្នាក់កណ្តាលបានចុះទៅទាន់ពេលវេលាទាំងថ្ងៃទាំងយប់។

សូមបញ្ជាក់ថា ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដែលលេចឡើង និងលេចឡើងសារជាថ្មី ក្នុង​ឆ្នាំ​២០២៣​នៅ​កម្ពុជា គឺបានរកឃើញ ជំងឺផ្តាសាយបក្សីវិជ្ជមាននៅកម្ពុជាចំនួន ៦ ករណីលើមនុស្ស ក្នុង​នោះមាន ស្រី ៤ករណី ហើយជំងឺអុតស្វារកឃើញចំនួន ២ ករណីមនុស្ស (ប្រុស២ករណី) និង​ជំងឺហ្ស៊ីកាចំនួន ១ ករណីមនុស្ស (ស្រី១ករណី)។

ក្រោយ​រក​ឃើញជំងឺទាំងនេះ ក្រសួងសុខាភិបាល​បាន​ធ្វើ​ការ​អន្តរាគមន៍​ចាំ​បាច់​មួយ​ចំនួន​ត្រូវ​បាន​អនុវត្ត​ដើម្បី​ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាតរួមមាន ផ្សព្វផ្សាយសារ​ទាក់​ទង​ហានិភ័យ នៃ​ជំងឺ​អុតស្វា ដល់ក្រុមគោលដៅ ជាពិសេសបុរសរួមភេទជាមួយបុរស។ ការបោះពុម្ព និងចែក​ចាយ​សម្ភារៈ​អប់រំ​បង្ការការឆ្លងជំងឺដល់សហគមន៍គោលដៅ ព្រមទាំង​ចេញ​សេចក្តី​ជូន​ដំណឹង​តាម​បណ្តាញ​សង្គម ទូរទស្សន៍ និងវិទ្យុ និងការចុះអប់រំផ្ទាល់ផងដែរ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm