មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍នៅភ្នំពេញ​ចាប់ផ្តើមរៀបចំត្រៀម​អបអរពិធីបុណ្យចូលឆ្នាំថ្មី

2024/03/19 08:22:25 pm        89

នៅសល់ពេលវេលាប្រមាណ២៥ថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹង​ឈាន​ចូល​មក​ដល់ ខណៈនៅថ្ងៃទី១៩ ខែមីនានេះមានមូលដ្ឋានអាជីវកម្មទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួននៅរាជធានីភ្នំពេញបានចាប់ផ្តើមរៀបចំតុបតែងជាបណ្តើរៗ ដើម្បីត្រៀម​រៀបចំ​កម្ម​វិធីកម្សាន្តសប្បាយ អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មកដល់​នៅថ្ងៃទី១៣ខែមេសាខាងមុខ។

លោកស្រី ណម ណារីន ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១៩ខែមីនានេះថា សម្រាប់គោលដៅរមណីយដ្ឋានទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្រ្ត​វត្តភ្នំ ដែលជារៀងរាល់ឆ្នាំមានពលរដ្ឋ ភ្ញៀវទេសចរជាតិ​អន្តរជាតិ​មក​ដើរ​លេង​កម្សាន្ត​សប្បាយ​ច្រើន​ជាងគេនោះ នៅពេលនេះបានចាប់ផ្តើមរៀបចំជាបណ្តើរៗហើយ។ ក្នុង​នោះ​មាន​ការ​តុបតែង​លម្អ​បរិវេណភ្លើងពណ៌ សម្អាតបរិស្ថានកន្លែងដើរកម្សានសប្បាយ លើកស្លាក ស្តង់តាំង​ពិព័រណ៍​ផ្សេងៗ ដែលមានលក្ខណៈជាប្រពៃណី វប្បធម៌ខ្មែរ ដើម្បីត្រៀមធ្វើកម្មវិធីសម្តែងល្ខោន សិល្បៈ ប្រគុំតន្ត្រី លេងល្បែងប្រជាប្រិយខ្មែរជាដើម។

ចំណែកប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ម៉ម វាសនា បានឱ្យដឹងថា បច្ចុប្បន្ន​មន្ទីរបាន និង​កំពុងផ្សព្វផ្សាយជំរុញឲ្យអាជីវកម្មទេសចរណ៍នានា ដូចជាសណ្ឋាគារ ផ្ទះសំណាក ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍នានារៀបចំសម្អាតបរិស្ថាន តុបតែង​ភ្លើង​ពណ៌​លម្អ​មូលដ្ឋាន​អាជីវកម្មរបស់ខ្លួន និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ការពារសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ អន្តជាតិ ដើម្បីបង្ក​លក្ខ​ណៈ​សប្បា​យ​រីករាយ​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បាន​ចេញ​សេចក្តីណែនាំឲ្យគ្រប់មូលដ្ឋានអាជីវកម្មនានា និងមន្ទីរអង្គភាព​ជំនាញ​នៅ​ក្រោម​ឱវាទ​ទាំង​អស់ រៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ព.ស ២៥៦៨ ឲ្យបានល្អប្រសើរ ដើម្បី​ញ៉ាំង​ឲ្យ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភាពអធឹកអធម សប្បាយរីករាយ រក្សាបាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់ និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ទាក់ទាញទេសចរជាតិ អន្តរជាតិ​មក​ទស្សនាកម្សាន្តឱ្យបានច្រើន៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm