បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន​​ជ្រុល​បុករៈ ហើយ​​ព្យាយាមបើក​រត់ បន្តទៅបុកស្រ្តី ជិះម៉ូតូម្នាក់រងរបួសធ្ងន់

2021/07/15 05:28:49 pm        1.0 K

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើបម៉ាក Lexus RC ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូ១គ្រឿងរេ​ចង្កូត​ទៅបុករៈម៉ូតូ រថយន្ត រទេះអ្នកលក់ភេសជ្ជៈតាមផ្លូវ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ខ្ទាតទៅលើរថយន្ត រួចព្យាយាម​បើករត់គេច រហូតទៅបុកស្រ្តីកំពុងជិះម៉ូតូម្នាក់រងរបួសបាក់ជើង រថយន្តទៅមុខលែងរួច ត្រូវបានសន្តិសុខផ្សារ Tk ចាប់ប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៣រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅ​ចំណុចផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៣ មូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់​បើកបរ​រថយន្ត​សេរីទំនើកម៉ាកlexus Rc 200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-6465 ធ្វើដំណើរតាមបណ្ដោយ​ផ្លូវលេខ៥២៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកចំណុចកែងផ្លូវលេខ២៨៣ ដោយបើក វ៉ាក់​ជាមួយ​ម៉ូតូគ្រឿង បានរេចង្កូត​មកខាងស្ដាំបុករៈ ម៉ូតូ រថយន្ត និងរទេះ​អ្នកលក់​ភេសជ្ជៈបណ្ដាល​ឲ្យ​បុរសម្នាក់កំពុងអង្គុយ ខ្ទាតឡើងទៅលើរថយន្តចតនៅលើចិញ្ចើម​ផ្លូវ រងរបួសបែកក្បាលហូរឈាម ។ ភ្លាមៗនោះ បុរសបើករថយន្តបុករៈ​មិនបានឈប់ទទួលខុសត្រូវឡើយ បានព្យាយាមបើករត់គេច​ពី​កន្លែងកើតហេតុរហូតដល់ផ្លូវលេខ៥១៦ កែងផ្លូវលេខ២៨៩ ចំណុចស្តុបរតនៈស្រីម៉ៅ បានជ្រុល​ចង្កូត​ទៅបុកស្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យ​បាក់ជើង រួច​រថយន្ត​រ៉េចង្កូត​ទៅ​បុកគំរប់លូ​​មិន​អាចទៅមុខរួច​ ម្ចាស់រថយន្តបានបើកទ្វារថយន្តព្យាយាមរត់ចូលក្នុងផ្សារTk ត្រូវបាន​សន្តិសុខ​ផ្សារឃាត់ខ្លួនជូនសមត្ថកិច្ច។

សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈម៉ូតូ២គ្រឿង រថយន្ត២គ្រឿង រទេះលក់ភេសជ្ជៈ ​និងមនុស្សប្រុសស្រីរងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះដល់ទីតាំងកើតហេតុ បាន​បញ្ជូន​ខ្លួនស្រ្តីរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការព្យាបាល។ ចំណែកម្ចាស់រថយន្ត និងរថយន្ត ត្រូវបាន​នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ​យក​ទៅរក្សា​ទុក​ដើម្បីដោះស្រាយ និងចាត់ការតាមនីតិវិធី៕

អត្ថបទ ៖ ​កុម្ភៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        158
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm