ឧបនាយករដ្ឋមន្ត្រីអង់គ្លេស ការពារអ៊ីស្រាអែល ប៉ុន្តែអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅហ្កាហ្សា

2024/03/19 11:49:31 pm        77

ឧបនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ បានការពារសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសមជ្ឈិមបូព៌ានេះ និងអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួន ប៉ុន្តែបានអំពាវនាវឲ្យមាន «បទឈប់បាញ់ជាបន្ទាន់» នៅតំបន់ហ្កាហ្សា ក្រោមហេតុផលមនុស្សធម៌។

លោក Oliver Dowden បាននិយាយថា រដ្ឋាភិបាលអង់គ្លេស កំពុង «បន្ត»ជំរុញអ៊ីស្រាអែលឲ្យគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយថែមទាំងបានលើកឡើងពីការព្រួយបារម្ភអំពីការទទួលបានជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ជាទីដែលវិបត្តិមនុស្សធម៌ កំពុងកើតឡើង បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៦ខែ។

លោកបានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅទីក្រុងសេអ៊ូល ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូលដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់លទ្ធិប្រជាធិបតេយ្យថា៖«នោះហើយជាមូលហេតុដែលយើងកំពុងអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យជំនួយនោះចូល ហើយកាន់តែសំខាន់ទៅទៀតនោះ គឺចំណាប់ថ្នូរ ត្រូវបានដោះលែង»។

ការអត្ថាធិប្បាយរបស់លោក Dowden បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណួរអំពីភាពតានតឹងរវាង   អ៊ីស្រាអែល និងសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិកជុំវិញការដោះស្រាយសង្រ្គាមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ជាពិសេសការរំពឹងទុកអំពីការជំរុញយោធាចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលជាកន្លែងសុវត្ថិភាពចុងក្រោយ នៅក្នុងទឹកដីដ៏តូច និងមានមនុស្សដ៏ច្រើនកកកុញ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានព្រមានលោកណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា នឹងធ្វើឲ្យមានភាពអនាធិបតេយ្យកាន់តែខ្លាំងឡើង នៅក្នុងតំបន់ហ្កាហ្សា ហើយពួកគេ បានយល់ព្រមថា ក្រុមមកពីភាគីនីមួយៗ នឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បី ពិភាក្សាអំពីបញ្ហានេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm