អត្ត​ព​លិ​ក​កម្ពុជា​នឹង​ចេញទៅ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នា​ដើម​សប្ដាហ៍​ក្រោយ​

2021/07/16 04:57:38 pm        75

​ស៊ី​ហ្គេម៖ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ២​ប្រភេទ​កីឡារួម​ទាំង​កីឡាហែលទឹក និង​កីឡាអត្តពលកម្ម នឹង​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិកទីក្រុង​តូ​ក្យូឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា​ដើម​សប្ដាហ៍​ក្រោយ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម។​

​លោក ញាណ សុខ​វិសាល នាយរង​បេសកកម្ម​បាន​ឲ្យ​ដឹង​ថា ប្រតិភូ​កម្ពុជា​ដែល​ត្រូវ​បំពេញ​បេសកកម្ម​ខាង​លើ​នឹង​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន នាយ​បេសកកម្ម អម​ដំណើរ​ដោយ​លោក​ស្រី​វេជ្ជបណ្ឌិត ហួត ចាន់​ធានី និង​រូបលោក​។ រីឯ​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជាមាន ៣​រូបរួមមាន​កីឡាហែលទឹក ២​រូបគឺ​កីឡាករ ហែម ប៊ុ​ច និង​កីឡា​ការិនី ឃឿន ប៊ុន​ពេជ្រ​មរកត ត្រូវ​ប្រកួត​វិញ្ញាសា​ហែល ៥០​ម៉ែត្រ​សេរី​ដូចគ្នា និង​កីឡាករ​អត្តពលកម្ម​ម្នាក់គឺ​កីឡាករ ប៉ែន សុ​គង់ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ។​ ​នាយរង​បេសកកម្ម​ដដែល​បញ្ជាក់​ថា ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជាត្រូវ​ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុននា​ថ្ងៃ​ទី​២០ ខែ​កក្កដា​ខាងមុខ ដើម្បី​ត្រៀម​ចូលរួម​ពិធី​បើក​ការប្រកួត​ផ្លូវការ​ព្រឹត្តិការណ៍ Tokyo Olympic Game 2020 នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១។

ប៉ុន្តែ​កម្មវិធី​ប្រកួត​របស់​អត្ត​ព​លិ​ក​កម្ពុជាត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី​០១ ខែ​សីហា​ដូចគ្នា ហើយ​ក្រោយ​ចប់​ការប្រកួតប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​គ្រោង​ត្រឡប់​មក​មាតុភូមិ​វិញ​ភ្លាមៗ ដោយ​មិន​រង់ចាំ​នៅ​ពិធី​បិទ​ការប្រកួត​ឡើយ ព្រោះ​កត្ដា​សុវត្ថិភាព និង​ពិបាក​ស្វែងរក​ជើង​ហោះហើរ​ត្រឡប់មកវិញ។​ ​គួរ​ដឹង​ថា កម្ពុជា​បាន​ទទួល​សិទ្ធ​អនុគ្រោះក្នុង​ការ​បញ្ជូន​អត្ត​ព​លិ​ក ២​ប្រភេទ​កីឡា​គឺ​កីឡាហែលទឹក និង​កីឡាអត្តពលកម្ម ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​បាន​លើក​ពេល​ពី​ឆ្នាំមុនមក​រៀបចំ​ឆ្នាំនេះចាប់ពី​ថ្ងៃទី​២៣ ខែកក្កដារហូតដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm